Juventus បារម្ភ​ Chelsea មិន​ព្រម​លក់​ខ្សែ​បម្រើ​​រូប​នេះ​ឲ្យ​ខ្លួន​

ក្លឹបជើងខ្លាំងប្រចាំអ៊ីតាលី Juventus បានបង្ហើបឲ្យដឹងថាពួកគេមានក្ដីបារម្ភថាក្លឹប Chelsea អាចនឹងមិនព្រមលក់ខ្សែបម្រើសញ្ជាតិកូឡុំប៊ីគឺកីឡាករ Jaun Cuadrado ឲ្យក្លឹបរបស់ខ្លួន ខណៈកុងត្រាដែលក្លឹបខ្លួនខ្ចីជើងពី Chelsea ជិតត្រូវបញ្ចប់ទៅហើយនោះ ។

ដោយយោងតាមប្រធានក្លឹប Juventus លោក Marotta បាននិយាយថា « Cuadrado ជាកីឡាករដ៏ល្អគេពិតជាសំខាន់ណាស់សម្រាប់ក្រុម យើងពិតជាមិនចង់បាត់គេនោះទេប៉ុន្តែកុងត្រាដែលយើងខ្ចីជើងពី Chelsea ជិតបញ្ចប់ទៅហើយ » ។

Marotta បន្តថា « ខ្ញុំមានគម្រោងនឹងពិភាក្សាក្នុងការទិញរូបគេពី Chelsea តែខ្ញុំមានការបារម្ភព្រោះគ្រូបង្វឹកថ្មីរបស់ Chelsea គឺ Antoine Conte ក៏ពេញចិត្ត Cuadrado ដែរ ដូចនេះវាអាចជារឿងដ៏លំបាកក្នុងនាំកីឡាកររូបនេះឲ្យត្រលប់មកនៅអ៊ីតាលីជាមួយពួកយើងវិញនៅរដូវកាលក្រោយ ប៉ុន្តែយ៉ាងណាខ្ញុំនឹងព្យាយាម » ។

សូមបញ្ជាក់ថាកីឡាករ Juan Cuadrado ត្រូវក្លឹប Chelsea ទិញពីក្លឹប Fiorentina ក្នុងខែមករាឆ្នាំ២០១៥ក្នុងតម្លៃខ្លួនប្រមាណជា២៣.៣លានផោន តែក្រោមការដឹកនាំរបស់លោក Jose Mourinho ខ្សែបម្រើរូបនេះមិនទទួលបានជោគជ័យឡើយ ។

ក្រោយមកនៅដើមរដូវកាល២០១៥/១៦ក្លឹប Juventus ក៏បានខ្ចីជើងខ្សែបម្រើរូបនេះរយៈពេលឆ្នាំ ក្នុងស្នាក់ជាមួយ Juventus ជិតមួយរដូវកាលនេះ Cuadrado បានបង្ហាញទម្រង់លេងល្អរបស់ខ្លួនដោយគេបានស៊ុតបញ្ចូលទីចំនួន៥គ្រាប់ក្នុងការបង្ហាញខ្លួន៣៧ប្រកួត ។

តោះសូមទស្សនាការលេងរបស់គេទាំងអស់គ្នា ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Juventus បារម្ភ​ Chelsea មិន​ព្រម​លក់​ខ្សែ​បម្រើ​​រូប​នេះ​ឲ្យ​ខ្លួន​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា
Tags: