កីឡាករ​ Dortmund មួយ​រូប​ទៀត​ហើយ​គ្រោង​ផ្លាស់​ទៅ​លេង​ Bayern Munich

យើងឃើញថានាពេលកន្លងមកក្លឹប Bayern Munich បានទិញកីឡាករ២រូបពីក្លឹប Dortmund រួចទៅហើយដែលនោះសុទ្ធតែជាកីឡាករឆ្នើមគឺដូចជា Robert Lewandowski និង Mario Gotze ជាដើម ។

យ៉ាងណាថ្មីៗនេះខ្សែការពារដ៏ឆ្នើមរបស់ក្លឹប Dortmund គឺកីឡាករ Mat Hummel ដែលជាគោលដៅរបស់ក្លឹប Bayern Munich ចង់បានដែរនោះបានបង្ហើបថារូបគេក៏មានបំណងចាកចេញពីក្លឹប Dortmund ដើម្បីទៅចូលរួមលេងជាមួយក្លឹប Bayern Munich ដែរនៅរដូវកាលក្រោយនេះ ។

ពាក់ព័ន្ធនឹងរឿងនេះប្រធានក្លឹប Dortmund បាននិយាយថា « ក្លឹបមិនទាន់ច្បាស់ថាយ៉ាងណានៅឡើយព្រោះ Hummels នៅសល់កុងត្រាជាមួយក្លឹបដល់ថ្ងៃ៣០ខែមិថុនាឆ្នាំ២០១៧ ដូចនេះយើងរង់ចាំការពិភាក្សាជាមួយក្លឹប Bayern Munich អំពីតម្លៃជាមុនសិន » ។

សូមបញ្ជាក់ថា Hummels ធ្លាប់ជាកីឡាករយុវជនរបស់ក្លឹប Bayern Munich ផងដែរតែដោយសារមិនឱកាសលេងឈុតធំ គេបានផ្លាស់មកលេងនៅ Dortmund ក្នុងឆ្នាំ២០០៨ ។ យ៉ាងណាក្នុងការស្នាក់នៅជាមួយ Dortmund ខ្សែការពារដ៏ល្អរូបនេះបានបង្ហាញខ្លួនចំនួន៣០០ប្រកួត ហើយគេបានរួមចំណែកឈ្នះពានចំនួន២ផងដែរគឺ Bundesliga និង DFB-Pokal ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • កីឡាករ​ Dortmund មួយ​រូប​ទៀត​ហើយ​គ្រោង​ផ្លាស់​ទៅ​លេង​ Bayern Munich已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:កីឡា
Tags: