ACU រៀបចំ​ជំនួប​រវាងលោក ឱម យ៉ិនទៀង និង​លោក ធន់ សារាយ

មន្ត្រី​អង្គភាព​ប្រឆាំងអំពើពុក​រលួយ (ACU) បាន​អនុញ្ញាត​ឲ្យ​ លោក ធន់ សារាយ ប្រធានអង្គការអាដហុក ចូល​ទៅ​ក្នុងបរិវេណ ACU ហើយ​ថែមទាំងបាន​បញ្ជាក់ថា ពួក​គេ​នឹង​រៀបចំ​ជំនួប​រវាង​ប្រធាន ACU លោក ឱម យ៉ិនទៀង និង​លោក ធន់ សារាយ។

មិន​មាន​ការបញ្ជាក់ពី​ពេលវេលាពិត​ប្រាកដនោះឡើយ ប៉ុន្តែ​មន្ត្រី ACU បាន​ធ្វើ​ការ​ស្ទង់​ឈ្មោះអ្នក​យកព័ត៌មាន និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​៥០នាក់ ដែល​កំពុង​រង់ចាំនៅ​ខាង​ក្រៅ មុន​នឹងអនុញ្ញាត​ឲ្យពួក​គេ​ចូល​យក​ព័ត៌មាន​ទាក់ទ​ង​នឹងជំនួប​នេះ។

ជុំវិញ​រឿង​រ៉ាវ​ស្រីមុំ មន្ត្រី​ដែល​កំពុង​ស្ថិតក្រោម​ការ​សាក​សួរ ​ACU នេះ​រួមមាន អគ្គលេខាធិការរង គជប លោក នី ចរិយា លោកស្រី លឹម មុនី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា មន្ត្រី​សមាគម​អាដហុក ៕ជុំវិញ​រឿង​រ៉ាវ​ស្រីមុំ មន្ត្រី​ដែល​កំពុង​ស្ថិតក្រោម​ការ​សាក​សួរ ​ACU នេះ​រួមមាន អគ្គលេខាធិការរង គជប លោក នី ចរិយា លោកស្រី លឹម មុនី លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វ៉ង់ដា មន្ត្រី​សមាគម​អាដហុក ៕