លោក ឱម យ៉ិនទៀង ថា ACU ឃាត់ខ្លួន​មន្ត្រីអាដហុក និងលោក នី ចរិយា តាំងពីម៉ោង​៩យប់ម៉ិញ

លោក​ ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ (ACU) បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ស្ថាប័ន​របស់​លោក បាន​ឃាត់​ខ្លួន​មន្ត្រី​អាដហុក​៤រូប និង​លោក នី ចរិយា អគ្គលេខា​ធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត (គ.ជ.ប) តាំងពី​វេលាម៉ោង​៩យប់​ថ្ងៃទី​២៨ ខែមេសា មកម្ល៉េះ។

លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់ពី​ការ​ចោទ​ប្រកាន់នោះឡើយ ហើយ​សំណុំរឿង​នេះ​ត្រូវ​បញ្ជូន​ទៅ​តុលាការ។ ទាក់ទង​នឹងជំនួប​ជាមួយ​លោក ធន សារ៉ាយ ប្រធានអាដហុក លោក ឱម យ៉ិនទៀង មិន​បាន​ឆ្លើយ​តបអ្វីនោះឡើយ ពីព្រោះ​លោក​លើក​ឡើងថា វា​ជាការងារមេធាវី។