សណ្ឋាគារ​វ៉ិ​ច​តូ​រី​យ៉ា​ចុះ​បង្រៀន​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​ការសម្អាត​បរិស្ថាន​

​សៀមរាប​៖ សណ្ឋាគារ​វ៉ិ​ច​តូ​រី​យ៉ា (Victoria Angkor) បាន​ផ្តើម​សកម្មភាព ចុះ​បង្រៀន​សិស្សានុសិស្ស ពី​ការងារ​សម្អាត​បរិស្ថាន​។ ក្រោយពី​ការបង្រៀន​ហើយ ក្នុងនោះ​ក៏មាន​សកម្ម​ភាពចុះ​សម្អាត​ផ្ទាល់​ផងដែរ ដែល​ទីតាំង​ធ្វើ​នៅតាម​បណ្តោយ​ស្ទឹង​សៀមរាប​។​

​ថ្នាក់​គ្រប់គ្រង​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា សិស្សសាលា​បាយ សិស្ស​វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ បាន​ប្រតិបត្តិ​ការចុះ​សម្អាត​បរិស្ថាន នៅតាម​ដងស្ទឹង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ មេសា​នេះ​។ ជាការ​ចូលរួម ដើម្បី​សម្អាត​បរិស្ថាន និង​លើក​សម្រស់​ខេត្ត​ទេសចរណ៍​សៀមរាប​។​

​លោក Ronan Bianchi អ្នកគ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា បាន​ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង​ហើយ ដែល​សណ្ឋាគារ​របស់លោក ចាប់ផ្តើម​បង្កើត​កម្មវិធី​ចុះ​អប់រំ និង​សម្អាត​បរិស្ថាន​នេះ​។ លោក​បន្តថា សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា នឹង​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំនេះ គឹ​សម្អាត​ត្រឹម​ដងស្ទឹង​តែប៉ុណ្ណោះ​។ សម្រាប់​ឆ្នាំ​បន្តបន្ទាប់ នឹង​ធ្វើជា​ទ្រង់ទ្រាយ​ធំ គឺអាច​ទូទាំង​ខេត្តសៀមរាប​ទាំងមូល​ផង​។​
សណ្ឋាគារ​វ៉ិ​ច​តូ​រី​យ៉ា​ចុះ​បង្រៀន​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​ការសម្អាត​បរិស្ថាន​

​គោលបំណង​សំខាន់​នៃ​ការរៀបចំ​ការសម្អាត​ប​រិ​ស្ថាន​នេះ លោក  Ronan Bianchi ពន្យល់ថា ដោយសារ​ខេត្តសៀមរាប​មាន​ប្រាសាទអង្គរវត្ត ហើយ​ទេសចរ​ច្រើន​បានមក​កម្សាន្ត​ក្នុង​ខេត្ត​មួយ​នេះ នៅពេល​បរិស្ថាន​ល្អ នោះ​ទេសចរ​កាន់តែ​ពេញចិត្ត​ក្នុង​ដំណើរ​កម្សាន្ត​របស់​ពួកគេ​។​

​គួរ​បញ្ជាក់ថា សិស្សានុសិស្ស​ដែល​បាន​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មាន​ចំនួន ១៦០​នាក់ មាន​សិស្សសាលា​បាយ វិទ្យាល័យ​ហ៊ុន សែន វត្ត​ស្វាយ រួម​និង​បុគ្គលិក​សណ្ឋាគារ​វ៉ិ​ច​តូ​រី​យ៉ា​ផងដែរ​។ ការចុះ​សម្អាត​មាន​១០​ក្រុម ដែល​ក្នុង​មួយក្រុមៗ មាន​សមាជិក​ចំនួន​១២​នាក់​៕
សណ្ឋាគារ​វ៉ិ​ច​តូ​រី​យ៉ា​ចុះ​បង្រៀន​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​ការសម្អាត​បរិស្ថាន​
សណ្ឋាគារ​វ៉ិ​ច​តូ​រី​យ៉ា​ចុះ​បង្រៀន​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​ការសម្អាត​បរិស្ថាន​