ACU នឹង​នាំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស UN ប្រចាំ​កម្ពុជា មក​ចូល​ផ្ដល់​ចម្លើយ​

លោក ឱម យ៉ិនទៀង ប្រធាន ACU​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៩ ខែមេសា​នេះ ថា ACU នឹង​នាំខ្លួន លោក សឺ​ន សាលី មន្ត្រី​ការិយាល័យ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ឲ្យ​ចូល​បំភ្លឺ ACU នៅពេល​ឃើញ​មុខ ពាក់ព័ន្ធ​នឹង​ករណី​សម្តី​នាង ស្រីមុំ​។ លោក​ថ្លែង​បែបនេះ ក្រោយពី​លោក សឺ​ន សាលី ពុំ​ព្រម​ចូល​បំភ្លឺ តាម​ការអញ្ជើញ​របស់ ACU ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​អង្គការសហប្រជាជាតិ ជា​អន្តរជាតិ​។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី ACU បាន​ឃាត់ខ្លួន​មន្ត្រី អង្គការ​អាដហុក ៤​រូប​និង​គជប ១​រូប កាលពី​យប់​ថ្ងៃទី​២៨ ខែមេសា​នេះ​។​

​សំឡេង​លោក ឱម យ៉ិនទៀង​៖

​**audio2**