ACU នឹងអនុញ្ញា​ត​ឲ្យ​សាច់ញាតិមន្ត្រីអាដហុក​ចូលជួប​ក្នុងយប់នេះ

 សាច់ញាតិ​របស់​មន្ត្រីជាន់ខ្ពស់​នៃសមាគម​អាដហុក និង​សាច់ញាតិ​របស់​លោក នី ចរិយា ផងដែរ នឹងត្រូវអនុញ្ញាត​ឲ្យចូលជួប​ ស្វាមី និង​ឪពុកម្តាយរបស់​ពួកគេ​នៅក្នុង​អង្គភាព​ប្រឆាំងអំពើពុករលួយនៅយប់​ថ្ងៃទី​២៩​មេសានេះ។

ពួកគេ​ គឺជា​ប្រពន្ធ កូន​ របស់​លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក​ នី សុខា និង​របស់​លោកស្រី លឹម មុនី ដែលកំពុង​ត្រូវឃុំខ្លួន​នៅក្នុង​អង្គភាព​ប្រឆាំងអំពើពុករលួយ​ បន្ទាប់ត្រូវបាន​សួរដេញដោល​២ថ្ងៃហើយ ក្នុងសំណុំរឿង​ ស្រី មុំ ដ៏​ល្បីល្បាញ។