ធ្លាប់គិតថា មានកណ្តឹងនៅ​ក្នុង កន្ទុយរបស់ពស់ កន្ទុយកណ្តឹង ដែរទេ? តែប្រហែលជា អ្នកគិតខុសហើយ (មានវីដេអូ)

បរទេស៖ វីដេអូមួយដែល ត្រូវបានបង្ហោះចូលក្នុង ទំព័រយូធូប បានកំពុងធ្វើឲ្យមនុស្ស ជាច្រើនមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ដោយក្នុងនោះគឺបាន បកស្រាយនូវចម្ងល់ និងការសន្និដ្ឋាន ខុសមួយចំនួន របស់មនុស្សទាក់ទងនឹង ពស់ប្រភេទកន្ទុយកណ្តឹង ដែលជាពស់មានពិស ដ៏សាហាវ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូមួយនេះ ត្រូវបានបង្ហោះចូលក្នុងគណនី យូធូប ដ៏ល្បីល្បាញមួយ ដោយក្នុងនោះគឺមាន Daniel Markham និងកូនប្រុសរបស់គេ Lincoln ជាអ្នកធ្វើការបង្ហាញ។

ជាមួយគ្នានេះដែរ មនុស្សភាគច្រើន តែងយល់ថា ពស់កន្ទុយកណ្តឹង អាចបន្លឺសម្លេងនៅត្រង់កន្ទុយរបស់វា ក៏ដោយសារតែ អាចមានដុំតូចៗ ឬក៏អ្វីនៅក្នុងនោះ ទើបនៅពេលដែលវា រំញ័រកន្ទុយនោះ យើងនឹងបានឮសម្លេង ដូចជាកណ្តឹង អញ្ចឹងដែរ។

តែក្រោយពីយើង បានមើលវីដេអូនេះហើយ យើងនឹងបានដឹងថា តាមពិតទៅគឺគ្មានអី្វ ទាំងអស់នៅក្នុង កន្ទុយរបស់ពស់នោះ តែមូលហេតុដែលនាំឲ្យមានសម្លេង គឺបណ្តាលមកពី ការប៉ះទង្គិចរវាង ស្បែកងាប់ដែល មានប្រហោង ស្ថិតនៅឯកន្ទុយរបស់វា ទើបនាំឲ្យមានការឮ សូរសម្លេងដូចជា នៅពេលដែលយើង បន្លឺកណ្តឹងអញ្ចឹងដែរ។

គូសបញ្ជាក់ផងដែរថា ពស់កន្ទុយកណ្តឹង គឺជាប្រភេទពស់ ដែលមានពិសខ្លាំងបំផុតមួយ ហើយជាងនេះទៅទៀត វាអាចរំញ័រកន្ទុយ របស់វាបានរហូតដល់ទៅ ៥០ដង ក្នុងពេល ត្រឹមតែ១វិនាទីប៉ុណ្ណោះ៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធ្លាប់គិតថា មានកណ្តឹងនៅ​ក្នុង កន្ទុយរបស់ពស់ កន្ទុយកណ្តឹង ដែរទេ? តែប្រហែលជា អ្នកគិតខុសហើយ (មានវីដេអូ)
Daniel និងកូនប្រុស ពេលកំពុងធ្វើការបង្ហាញ នៅក្នុងវីដេអូ

ធ្លាប់គិតថា មានកណ្តឹងនៅ​ក្នុង កន្ទុយរបស់ពស់ កន្ទុយកណ្តឹង ដែរទេ? តែប្រហែលជា អ្នកគិតខុសហើយ (មានវីដេអូ)