វិធី​​បោកគក់​​ ខោអាវ​​ ឱ្យ​​ស្អាត​​ល្អ! ចូល​ឆ្នាំ​ថ្មី​នេះ យើង​ភាគច្រើន​នឹង​ដើរ​លេង​ឆ្ងាយ​ ហើយ​ខោអាវ​នឹង​ប្រឡាក់​

ចូល​ឆ្នាំ​ថ្មី​នេះ យើង​ភាគច្រើន​នឹង​ដើរ​លេង​ឆ្ងាយ​ ហើយ​ខោអាវ​របស់​យើង​នឹង​ប្រឡាក់​។​

ខាងក្រោមនេះ គឺជា​គន្លឹះ​ងាយ​ៗ​ ក្នុង​ការ​ជួយ​អ្នក​បោក​សម្លៀកបំពាក់​ ឱ្យ​បាន​ស្អាត​ល្អ ដោយ​មិន​ចាំបាច់​ ចំណាយ​កម្លាំង និង​ថវិកា​ អស់​ច្រើន ៖

១-ជាដំបូង អ្នក​គួរតែ​ចាក់​ទឹកខ្មេះ​កន្លះ​ពែ​ង​ ទៅ​លើ​សម្លៀក​​បំពាក់ ដែល​បាន​ត្រាំ​ទុក ។ អ្នក​គួរតែ​សាកល្បង នូវវិធីនេះ ពីព្រោះការ​ធ្វើ ដូច្នេះ គឺអាចជួយបង្កើនល្បឿននៃការ​សម្អាតដោយប្រើម្សៅសាប៊ូធម្មតា និងជួយការពារការស្លកពណ៌ ក៏​ដូច​ជាកាត់​បន្ថយការកក នូវម្សៅសាប៊ូ​ជាប់​នឹងសម្លៀក​បំពាក់ បន្ទាប់​ពី​ហាល​ស្ងួត ។

២-ឬ​អ្នក​អាច​សាកល្បង​ចាក់​ទឹកខ្មេះ​បន្តិច​ ទៅ​ក្នុង​ផ្នែក​នៃ​កន្លែង​លាយម្សៅ​សាប៊ូ ក្នុង​ម៉ាស៊ីន បោក​ខោ អាវ​ជំនួសឱ្យ​ការ​ដាក់​ទឹក​ក្រអូប ។ សម្គាល់ ការ​ធ្វើ​ដូចនេះ អ្នក​នឹង​ឃើញ​ថា វា​មាន​ប្រសិទ្ធភាព ដូច​ជា​ទឹក​បន្ទន់​ក្រអូបដែរ តែ​វា​កាន់តែ​ធ្វើ​ឲ្យសម្លៀក​បំពាក់ ទន់ល្មើយ​ថែម​ទៀត ហើយនឹង​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់ បរិ​ស្ថា​នទៀត​ផង ។

៣-​ជាតិ​អាស៊ីត ក៏​អាច​ជួយយក​ ចេញ​នូវញើស និង​ស្នាម​ក្លិន​មិនល្អ ដែល​ជាប់​នៅ​លើ​សម្លៀក​បំពាក់​ពណ៌.ស ។

៤-​យើង​គ្រប់​គ្នា សុទ្ធតែ​ដឹងហើយ​ថា ពេល​ខ្លះសារជាតិ​សាប៊ូ និងទឹក​ថ្នាំបោក​សម្អាតសម្លៀក​បំពាក់​មួយ​ចំនួន សុទ្ធតែ​មាន​ផ្ទុក​នូវ សារជាតិ ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​អាច​មាន​ប្រតិកម្មអាលែហ្សីចំពោះស្បែកអ្នកដែលងាយរង​គ្រោះនឹងបញ្ហានេះ ។ ដូច្នេះ ការ​ប្រើ ទឹកខ្មេះជាវិធីធម្មជាតិ ក្នុងការ​សម្អាត គឺអាចដោះស្រាយនូវបញ្ហានេះបាន ។

៥-ទឹកខ្មេះ ក៏អាចជួយកំចាត់ ក្លិនមិនល្អ ដែលជាប់នៅ​លើសំលៀក​បំពាក់ ដូច​ជាក្លិនបារី ឬក្លិនផ្សែង នៅ​ពេលដែល អ្នកទៅ ទទួល​ទានអាហារប្រភេទសាច់អាំងជាដើម ។

៦-អ្នកអាចបោកសម្លៀក​​បំពាក់ ដែលជាប់ស្នាមប្រឡាក់ខ្លាំង ដោយដាក់វាត្រាំនៅ​ក្នុងទឹក​ក្តៅ ជាមួយនឹងទឹកខ្មេះកន្លះពែង ។ បន្ទាប់ មកអ្នកគួរត្រាំវាទុក​ចោលមួយយប់ ហើយបោកសម្អាតវាដូចធម្មតា ។ អ្នក​នឹងសម្គាល់ឃើញ នូវភាព​ខុស​ប្លែក បន្ទាប់​ពីបោក សម្អាតរួច ។

អ្នកក៏អាចប្រើទឹកខ្មេះនេះ ទៅសម្អាត និងដុសខាត់ជាតិកខ្វក់ ដែលជាប់មាននៅ​ក្នុងម៉ាស៊ីនបោកខោអាវបានផងដែរ ដោយមិន ចាំបាច់ប្រើសារជាតិ​គីមី អ្វីផ្សេងទៀត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិធី​​បោកគក់​​ ខោអាវ​​ ឱ្យ​​ស្អាត​​ល្អ! ចូល​ឆ្នាំ​ថ្មី​នេះ យើង​ភាគច្រើន​នឹង​ដើរ​លេង​ឆ្ងាយ​ ហើយ​ខោអាវ​នឹង​ប្រឡាក់​