អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ

ភ្នំពេញ៖ ជាការពិតណាស់ មនុស្សមួយចំនួនតែងយល់ថា មនុស្សស្រីមិនអាចធ្វើការងារធំដុំបាននោះទេ ក្រៅពីធ្វើជាស្រ្តីមេផ្ទះ ដូចជា ដាំបាយធ្វើម្ហូប និងមើលថែកូនៗជាដើម។ ប៉ុន្តែគំនិតមួយនេះបានចាប់ផ្តើម ប្រែប្រួលបន្តិចម្តងៗ ដែលនាពេលបច្ចុប្បន្ននេះ យើងអាចសង្កេតឃើញថា មានមនុស្សស្រីជាច្រើននាក់នៅលើពិភពលោក បានទទួលជោគជ័យលើអាជីពការងារ មុខរបរ ជាម្ចាស់ក្រុមហ៊ុនមានប្រាក់វាល់លាន និងជាប្រធាធិបតី ផងដែរ

ជាក់ស្ដែង ដូចជាអគ្គនាយិកាវ័យក្មេងម្នាក់ បានផ្លាស់ប្តូរជីវិតដ៏លំបាកពីបាតដៃទទេ រហូតអាចបង្កើតជា ហាងរក្សាសម្ផស្សនារី ដែលមាន ២សាខាក្នុងរយៈពេលមួយពព្រិចភ្នែក ហើយក៏ទទួលបានភាពល្បីល្បាញខ្លាំង ក្នុងប្រទេសកម្ពុជាផងដែរ។

តើជីវិតរបស់អគ្គនាយិការូបនេះ មានការតស៊ូ និងជួបរឿងអ្វីខ្លះ ទម្រាំទទួលបានភាពជោគជ័យលើមុខជំនួញ របស់គាត់បែបនេះ?

ជួបជាមួយ បងស្រី សម្ផស្ស អាយុ ២៥ឆ្នាំ ដែលមានស្រុកកំណើត នៅខេត្តកំពត និងមានបងប្អូន ៤នាក់ ហើយរូបគាត់ជាកូនទី៣ បានឲ្យដឹងថា ក្រុមគ្រួសាររបស់បងស្រី កាលពីមុនជាអ្នកធ្វើការចម្ការ ដែលមិនសូវមានជីវភាពធូរធារប៉ុន្មានទេ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏បងស្រីនៅតែបន្តការសិក្សា រហូតចប់វិទ្យាល័យ ហើយឈានដល់ការសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញបន្តទៀតផងដែរ។ សម្រាប់បងស្រីសម្ផស្ស ជាមនុស្សម្នាក់ព្យាយាមនឹងការសិក្សា និងអំណត់អត់ធ្មត់ តស៊ូក្នុងជីវិត ទោះបីរូបគាត់មិនសូវមានប្រាក់កាសច្រើន ដូចកូនអ្នកដទៃក៏ដោយ ក៏រូបគាត់នៅតែព្យាយាម និងបេ្តជ្ញាចិត្តថាថ្ងៃមួយ រូបគាត់ នឹងមានថវិកាច្រើនចាយពេញដៃ ដូចជាអ្នកផ្សេង។

ប៉ុន្មានឆ្នាំក្រោយមក បងស្រី ក៏បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងបងប្រុសម្នាក់ ជាអ្នកធ្វើការនៅ ស្ថានទូតម៉ាឡេស៊ី ហើយក្រោយពីរៀបការរួច បងស្រី ក៏បានទៅរស់នៅ ប្រទេសម៉ាឡេស៊ីជាមួយស្វាមី។ ពីមួយថ្ងៃទៅមួយថ្ងៃ បងស្រី សម្ផស្ស ហាក់ដូចជា មានគំនិតថា រូបគាត់មិនអាចនៅស្ងៀមនៅតែផ្ទះនោះទេ គួរតែបង្កើតមុខជំនួញខ្លួនឯងមួយ។ រហូតដល់ថ្ងៃមួយ បងស្រី ក៏បានឃើញ នារីជនជាតិឥណ្ឌូនេស៊ីម្នាក់ មានសាច់មុខស្អាត ស.រលោង រូបគាត់ ក៏បានសាកសួរ ថាប្រើផលិតផលអ្វីទើបស្អាតបែបនេះ។ ពេលនោះដែរ នារីម្នាក់នោះ ក៏បានប្រាប់ពីផលិតផលមួយ ពីប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះហើយ រូបគាត់ក៏សាកល្បងទិញ និងប្រើជារៀងរាល់ថ្ងៃ ហើយស្រាប់តែឃើញ លទ្ធផលស្អាតទ្វេរដងតែម្តង។ ភ្លាមៗនោះ បងស្រី ក៏ចាប់ផ្តើមគិតថា បើយកមកលក់ស្រុកខ្មែរ ប្រហែលទទួលបានការគាំទ្រច្រើន ព្រោះផលិតផលមួយនេះ ជួយបានច្រើនទាំងស្នាមមុន ស្នាមជាំ ស្នាមជ្រីវជ្រួញទៀតផង។ ក្រោយមករូបគាត់ ក៏បានយកផលិតផលរក្សាសម្ផស្ស មកលក់ស្រុកខ្មែរបន្តិចម្តងៗ។ ប៉ុន្តែពេលដំបូង រូបគាត់ក៏បានជួបឧបសគ្គជាច្រើន ដូចជា បញ្ហាលុយជាធំ ព្រោះគ្រប់យ៉ាង គឺត្រូវចំណាយសិន ដែលមិនទាន់មានចំណូលមកវិញនោះទេ ហើយពេលខ្លះ ត្រូវដោះស្រាយនឹងរឿងរ៉ាវជាច្រើន ដែលពាក់ព័ន្ធនឹងផលិតផលផងដែរ។  

ទោះបីជាយ៉ាងណា ផលិតផលរបស់បងស្រី ក៏ស្រាប់តែទទួលបានការពេញនិយមជាខ្លាំង មិនគួរឲ្យជឿ ក្នុងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សជាច្រើន ទិញជាបន្តបន្ទាប់ រហូតដល់ថ្នាក់រូបគាត់ ត្រូវសម្រេចចិត្តមកបើកហាងនៅស្រុកខ្មែរតែម្តង។ 

បងស្រី សម្ផស្ស និយាយថា "ហាងរបស់បង បានបើកក្នុងឆ្នាំ ២០១៤ ដែលដាក់ឈ្មោះថា ហ្វីនីកា ស្គីនឃែរ ដែលជាឈ្មោះផលិតផលរក្សាសម្ផស្សដ៏ធំមួយ របសប្រទេសឥណ្ឌូនេស៊ីតែម្តង។ ចំពោះហាងរបស់បង នាំចូលតែផលិតផលស្បែកមុខតែប៉ុណ្ណោះ ដែលបានបែងចែកជា ២ គឺផលិតផលព្យាបាលស្បែកមុខ ដូចជា ស្នាមមុន ស្នាមជាំ ស្នាមជ្រួញ ស្នាមខ្មៅជាដើម។ រីឯផលិតផលមួយទៀត ជាផលិតផលរក្សាសម្ផស្ស ដូចជាជួយឲ្យមុខស.ស្អាត ម៉ត់រលោង ដែលតម្លៃវិញ គឺមួយឈុតតូច ៤៥ដុល្លារ និងឈុតធំ ១២០ដុល្លារ ដែលអាចប្រើបាន រយៈពេល ៣ខែឯណោះ"

"សម្រាប់ហាង របស់បង គឺសង្កត់ធ្ងន់លើគុណភាពជាចំបង ដែលចង់ឲ្យអតិថិជនប្រើប្រាស់ ត្រូវនឹងស្បែកមុខពួកគាត់ ហើយក៏មានបងប្អូនមិនតិចនាក់នោះទេ ប្រើហើយត្រូវ និងមករកជាវគ្រប់ពេលតែម្តង។ មិនតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើន បានសុំទិញផលិតផលបង ទៅលក់បន្ដទៀតផង។ ជាពិសេស ក្នងមួយខែ បងអាចរកចំណូលចាប់ពី ២ពាន់ដុល្លារឡើងទៅ ពីផលិតផលរក្សាសម្ផស្សនេះ"

ក្នុងនោះដែរ អគ្គនាយិកាវ័យក្មេងរូបនេះ ក៏បានបន្ថែមដែរថា "ដោយសារតែការពេញនិយម ពីសំណាក់បងប្អូន ហាងក៏មានការបញ្ចុះតម្លៃជូនអតិថិជនផងដែរ គឺបើបងប្អូន ទិញឈុតតូចនឹងបញ្ចុះតម្លៃ ៥% និងឈុតធំបញ្ចុះតម្លៃ ១០% ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែមេសា ដែលហាងបងមានពីរសាខា គឺនៅខាងជើងផ្សារទួលគោក និងមួយទៀតនៅតាខ្មៅជាប់ក្រុមហ៊ុន Honda តែការបញ្ចុះតម្លៃនេះ សម្រាប់តែបងប្អូនមកទិញក្នុងហាងតែម្តង"

ជាចុងក្រោយ បងស្រីសម្ផស្ស ក៏បានថ្លែងអំណរគុណ ទៅដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រនូវ ផលិតផលរបស់គាត់ ហើយរូបគាត់ក៏ផ្តែផ្តាំ ទៅកាន់មិត្តនារីៗទាំងឡាយ ត្រូវតែអត់ធ្មត់នឹងការងារ ឬមុខជំនួញ ទោះបីមានបញ្ហាកើតឡើងក៏ដោយ គឺត្រូវតែខំប្រឹងឈរ ដើម្បីសម្រេចជោគជ័យនៅថ្ងៃអនាគត ដូចជារូបគាត់ ដែលកាលពីមុន គាត់គ្រាន់តែជាមនុស្សស្រីទន់ខ្សោយម្នាក់ តែនាពេលបច្ចុប្បន្ន រូបគាត់បានក្លាយជាអគ្គនាយិកាវ័យក្មេង អាចបើកហាងរក្សាសម្ផស្សដោយខ្លួនឯងបាន។

ចំពោះទីតាំង ហាងរក្សាសម្ផស្ស ហ្វីនីកា ស្គីនឃែ Finika Skin Care គឺស្ថិតនៅផ្ទះលេខ ៣១ ផ្លូវលេខ៥៨២ សង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក នៅខាងជើងផ្សារទួលគោក និងមួយសាខាទៀត នៅតាខ្មៅជាប់នឹងក្រុមហ៊ុនម៉ូតូ Honda ហើយចាប់ផ្តើមបើកលក់ ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច ។ 

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១០ ៣៣៧ ៣៣៣ និងទំព័រហ្វេសប៊ុក ហ្វីនីកា ស្គីនឃែ ៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
រូបភាព៖ បងស្រី សម្ផស្ស ជាអគ្គនាយិកាហាងរក្សាសម្ផស្សនារី

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
រូបភាព៖ បងស្រី សម្ផស្ស និងផលិតផលដែលមានដាក់លក់នៅក្នុងហាង

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
រូបភាព៖ បងស្រី សម្ផស្ស និងកូនប្រុសតូច

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
ផលិតផលរក្សាសម្ផស្ស ក្នុងហាង ហ្វីនីកា ស្គីនឃែ Finika Skin Care

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
ផលិតផលរក្សាសម្ផស្ស ក្នុងហាង ហ្វីនីកា ស្គីនឃែ Finika Skin Care

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
ផលិតផលរក្សាសម្ផស្ស ក្នុងហាង ហ្វីនីកា ស្គីនឃែ Finika Skin Care

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
ហាង ហ្វីនីកា ស្គីនឃែ Finika Skin Care

អគ្គនាយិកា ហាងរក្សាសម្ផស្សវ័យ ២៥ឆ្នាំ រកស៊ីពីបាតដៃទទេ ប្រាប់ពីគន្លឹះជោគជ័យ
រូបភាព៖ បងស្រី សម្ផស្ស