អាហារពេលព្រឹក ទាំងប៉ុន្មានមុខនេះ ឆ្ងាញ់ និងតម្លៃសមរម្យ មិនលើស ១ដុល្លារ តែពេញនិយមខ្លាំង!

ភ្នំពេញ៖ ពិតណាស់ អាហារពេលព្រឹក គឺសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា មិនថាមនុស្សចាស់ ក្មេង ប្រុសឬស្រីឡើយ សុទ្ធតែត្រូវការទាំងអស់ ព្រោះជាពេលវេលាដើម្បីស្រស់ស្រូបយកកម្លាំង និងថាមពល ដើម្បីអាចឲ្យយើងបំពេញការងារ ឬការសិក្សា បានយ៉ាងល្អប្រសើរ។

ភាគច្រើនទម្លាប់បរិភោគអាហារពេលព្រឹក មានលក្ខណៈខុសគ្នា ទៅតាមចំណង់ចំណូលចិត្ត និងស្ថានភាពជាក់ស្តែង របស់មនុស្សម្នាក់ៗ ឧទាហរណ៍មនុស្សមួយចំនួន ចូលចិត្តទទួលទាន បាយ បបរ សម្រាប់អាហារពេលព្រឹក ស្របពេលដែលអ្នកខ្លះទៀត ចូលចិត្តផ្សេងពីនេះ អាចជានំប៉័ង នំប៉ាវ គុយទាវ ឬក៏អ្វីផ្សេងទៀតជាដើម។ 

ថ្វីបើយ៉ាងនេះក៏ដោយ ពេលខ្លះមនុស្សមួយចំនួន បានគិតយ៉ាងច្រើនជុំវិញ ការជ្រើសរើសយកអាហារ ដើម្បីមកទទួលទាននៅពេលព្រឹក ជាពិសេសគឺអ្នកធ្វើការ តែម្តង ដោយសារថាពួកគេត្រូវការ ចាយប្រាក់យ៉ាងត្បិតត្បៀត ព្រោះតែហេតុផលណាមួយ ឧទាហរណ៍ដូចជា ត្រូវសំន្សំប្រាក់ទុកធ្វើអ្វីមួយ ឬក៏អាចមកពី នៅចុងខែ ដូច្នេះប្រាក់របស់ពួកគេ រឹតតែខើច ក៏ថាបាន។

ដូច្នេះហើយទើប ខ្មែរឡូត បានធ្វើការស្វែងរកនូវ ប្រភេទអាហារជាច្រើនមុខ ដែលមានតម្លៃសមរម្យ និងទទួលបានការពេញនិយម ជាពិសេសគឺនៅក្នុងអំឡុងសប្តាហ៍ ដែលនៅចុងខែតែម្តង ពីសំណាក់មនុស្សជាច្រើន ដើម្បីលើកយកមកបង្ហាញ ប្រិយមិត្តឲ្យបានដឹង និងឲ្យបានយល់អំពី ការអត់ទ្រាំរបស់មនុស្សជាច្រើន ដែលមានថវិកាមានកំណត់ ឬនិយាយឲ្យចំគឺដាច់លុយ។

១.បាយស្រូប

បាយស្រូប គឺជាអាហារដ៏ពេញនិយមខ្លាំងមួយ សម្រាប់ទទួលទានពេលព្រឹក ថ្វីបើនៅតាមភោជនីយដ្ឋាន ឬក៏ហាងលក់ខ្លះ វាមានតម្លៃថ្លៃបន្តិចមែន ក៏ប៉ុន្តែភាគច្រើន បាយស្រូប មានតម្លៃមិនលើសពី ៤,០០០រៀល ក្នុង១ចាននោះឡើយ។ សម្រាប់តម្លៃត្រឹមនេះ គឺអាចទទួលយកបាន ហើយម្យ៉ាងបាយស្រូប ក៏មានរសជាតិឆ្ងាញ់ផងដែរ។ 

២.បបរគ្រឿង

មិនខុសគ្នាពី បាយស្រូបប៉ុន្មានដែរ បបរគ្រឿង ក៏ជាអាហារមួយប្រភេទ ដែលអាចស្វែងរកបាន នៅតាមកន្លែងលក់នានា ក្នុងរាជធានីភ្នំពេញ ពោលគឺយើងអាច ឃើញមានលក់ច្រើនមែនទែន។ បបរគ្រឿង ក៏មានជីវជាតិ និងមានប្រយោជន៍សម្រាប់មនុស្សទូទៅផងដែរ។ ងាកមកតម្លៃវិញ ភាគច្រើនគឺវាមិនលើសពី ៣,០០០ ទៅ ៣,៥០០រៀល នោះឡើយ។

៣.នំប៉័ងដាក់សាច់

បើនិយាយពី នំប៉័ងដាក់សាច់វិញ ភាគច្រើនវាជាចំណង់ចំណូលចិត្ត របស់មនុស្សជាច្រើន ហើយមកទល់ពេលនេះ យើងអាចដឹងបានថា នំប៉័ងដាក់សាច់ មានការលាយសាច់ និងដាក់គ្រឿងខុសគ្នា តែមាន២ប្រភេទដែលពេញនិយម គឺនំប៉័ងដាក់សាច់ លាយសាច់ជ្រូកបីជាន់ និងនំប៉័ងដាក់សាច់ លាយសាច់ជ្រូកចិញ្ច្រាំ។

សម្រាប់នំប៉័ងដាក់សាច់ទាំង២ប្រភេទ សុទ្ធតែមានរសជាតិឆ្ងាញ់ និងពេញនិយមដូចគ្នា រីឯតម្លៃវិញ ក៏សមរម្យផងដែរ គ្រាន់តែថានំប៉័ងដាក់សាច់ លាយសាច់ជ្រូកបីជាន់ មានតម្លៃថោកសមរម្យជាង ពោលគឺត្រឹម២,០០០រៀល ដល់៣,០០០រៀល ក្នុង១ដើមប៉ុណ្ណោះ។ សម្រាប់នំប៉័ងដាក់សាច់ លាយសាច់ជ្រូកចិញ្ច្រាំ មានតម្លៃចាប់ពី ៣,៥០០រៀល ដល់៤,០០០រៀល ក្នុង១ដើម។

៤.នំបញ្ចុក

យើងទាំងអស់គ្នាដឹងហើយថា នំបញ្ចុក គឺជាអាហារដ៏ពេញនិយម និងជាអាហារមួយប្រភេទ របស់ប្រជាជនខ្មែរយើង ហើយបើនិយាយពីរសជាតិវិញនោះ គឺមិនបាច់និយាយទេ ព្រោះថាពួកយើងសុទ្ធតែដឹង ទាំងអស់គ្នាហើយ។

ក្រៅពីមានលាយបន្លែ ដែលផ្តល់ជីវជាតិ និងសារជាតិបំប៉នហើយនោះ នំបញ្ចុក ក៏មានតម្លៃសមរម្យ ដែលអាចទទួលយកបាន ដោយភាគច្រើនគឺវាមានតម្លៃ ត្រឹម៣,០០០រៀល ក្នុង១ចាន តែប៉ុណ្ណោះ។ 

៥.អាហារបន្ទាប់បន្សំផ្សេងៗទៀត

អាហារបន្ទាប់បន្សំផ្សេងៗទៀត ដែលភាគច្រើនត្រូវបាន មនុស្សជ្រើសរើសយកមក ទទួលទាន ដើម្បីរួមមួយព្រឹកៗ តែសម្រាប់រសជាតិវា ក៏មិនជាអន់ប៉ុន្មាននោះដែរ។

អាហារទាំងនេះ យើងអាចដឹងបានថា មានដូចជា នំប៉ាវ សាំងវ៉ិច បាញ់ស្រ៊ុង មីស៊ុប មីស្រុះ ឬក៏លតឆា ជាដើម។

សម្រាប់អាហារទាំងនេះ មានតម្លៃមិនជាថ្លៃណាស់ណានោះឡើយ ពោលគឺវាមានតម្លៃ មិនលើសពី ៤,០០០រៀល នោះទេ ដែលប្រិយមិត្តអាច ពិចារណាទទួលទានបាន ដោយមិនមានការស្ទាក់ស្ទើរ។ 

ទាំងនេះគឺជាអាហារដែលពេញនិយម របស់ប្រជាជនខ្មែរយើង ជាពិសេសគឺអ្នកធ្វើការ តែម្តង ដែលពួកគាត់ជ្រើសរើស យកមកបរិភោគ ព្រោះថាវាមានតម្លៃសមរម្យ ដែលអាចទទួលយកបាន ឬនៅចំពេល ចុងខែ ដាច់លុយជាដើម៕

ចុះចំណែកប្រិយមិត្តខ្មែរឡូតវិញ តែងតែហូបអាហារអ្វីដែរ ពេលព្រឹក?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាហារពេលព្រឹក ទាំងប៉ុន្មានមុខនេះ ឆ្ងាញ់ និងតម្លៃសមរម្យ មិនលើស ១ដុល្លារ តែពេញនិយមខ្លាំង!
បាយស្រូប អាហារដ៏ពេញនិយម នាពេលព្រឹក

អាហារពេលព្រឹក ទាំងប៉ុន្មានមុខនេះ ឆ្ងាញ់ និងតម្លៃសមរម្យ មិនលើស ១ដុល្លារ តែពេញនិយមខ្លាំង!
បបរគ្រឿង ទទួលបានការពេញនិយមច្រើន សម្រាប់ទទួលទាន ពេលព្រឹក

អាហារពេលព្រឹក ទាំងប៉ុន្មានមុខនេះ ឆ្ងាញ់ និងតម្លៃសមរម្យ មិនលើស ១ដុល្លារ តែពេញនិយមខ្លាំង!
នំប៉័ងដាក់សាច់ ក៏ជាអាហារ ដ៏ពេញនិយម សម្រាប់ពេលព្រឹក ផងដែរ

អាហារពេលព្រឹក ទាំងប៉ុន្មានមុខនេះ ឆ្ងាញ់ និងតម្លៃសមរម្យ មិនលើស ១ដុល្លារ តែពេញនិយមខ្លាំង!
នំបញ្ចុក មានរសជាតិឆ្ងាញ់ និងពេញនិយម