កុំមើលងាយ ថាសំបកស៊ុតគ្មានប្រយោជន៍ អានហើយទើបដឹងថា​ វាសំខាន់ដល់សុខភាព និងសម្រស់យ៉ាងណា!

មនុស្សភាគច្រើន តែងតែបោះសំបកស៊ុតចោល ព្រោះគិតថាវាគ្មានសារៈសំខាន់តទៅទៀត។ ប៉ុន្តែប្រសិនបើអ្នកបានអាន នូវអត្ថប្រយោជន៍ល្អៗ របស់សំបកស៊ុត គឺអ្នកប្រហែលជាលែងបោះចោលវាទៀតហើយ។

ចំពោះសំបកស៊ុតអាចចាត់ទុកជា ទ្រព្យធនមើលថែសុខភាពអ្នកដ៏អស្ចារ្យមួយ ដែលវាបានផ្ទុកនូវជាតិរ៉ែពីធម្មជាតិ និងជាតិកាល់ស្យូម ចំនួន៩០ភាគរយ។ កាល់ស្យូមដែលមានក្នុងសំបកស៊ុត អាចសម្របចូលក្នុងរាងកាយរបស់អ្នក បានយ៉ាងងាយស្រួល ព្រោះតែសមាសធាតុរបស់វា ស្ទើរតែដូចគ្នា ទៅនឹងកាល់ស្យូមដែលមានក្នុងធ្មេញ និងឆ្អឹងរបស់មនុស្សយើងដែរ។

១) អាចធ្វើជាម្សៅកាល់ស្យូមដោយខ្លួនឯង៖ ស្ងោរសំបកស៊ុតក្នុងទឹក រយៈពេល៥នាទី ដើម្បីសម្លាប់មេរោគនិងបាក់តេរី ពីសំបក។ បន្ទាប់មកអ្នកត្រូវយកសំបកស៊ុត ហាលឲ្យស្ងួត និងកិនវាឲ្យម៉ត់ឲ្យក្លាយជាម្សៅ ដោយប្រើប្រដាប់កិនកាហ្វេ។ ក្នុងនោះដែរ អ្នកអាចទទួលទានវា មួយស្លាបព្រាបាយ ក្នុងបរិមាណប្រមាណ៨០០ ទៅ១,០០០ក្រាម ពីជាតិកាល់ស្យូមទាំងនោះ។ ដូច្នេះអ្នកគួរតែព្យាយាមទទួលទានវា ឲ្យបានជាប្រចាំ ដោយលាយបញ្ចូលជាមួយនឹងទឹក រឺក៏អាហារក៏បាន។

២) អាចព្យាបាលធ្មេញប្រហោង( ដង្កូវស៊ីធ្មេញ)៖ ប្រសិនបើអ្នកចង់ជៀសផុត នឹងបញ្ហាដង្កូវស៊ីធ្មេញ អាចយកសំបកស៊ុត ធ្វើជាថ្នាំដុសធ្មេញដ៏ពូកែសម្រាប់អ្នកបាន។ វិធីធ្វើ៖ អ្នកយកសំបកស៊ុត ដែលអ្នកបានកិនហើយនោះ មកលាយជាមួយនឹងប្រេងដូង ប្រមាណ២ស្លាបព្រាបាយ និងចាក់ម្សៅសូដា( Baking soda) ចូលបន្តិចប្រមាណ១ស្លាបព្រា។ បន្ទាប់មកកូរជាមួយនឹងគ្រឿងផ្សំឲ្យសព្វ រហូតវាក្លាយជាខាប់ល្អ។ ជាមួយគ្នានោះដែរ អ្នកក៏អាចបន្ថែមជាមួយនឹង ប្រេងជីអង្កាមបន្តិចក៏បានផងដែរ។ ចុងក្រោយ អ្នកយកគ្រឿងផ្សំ ដែលបានលាយខាងលើ មកដុសធ្មេញជាការស្រេច។

៣) ចិញ្ចឹមស្បែកមុខ៖ ចង់បានស្បែករលោង តឹងណែនមែនទេ ម្សៅសំបកស៊ុតអាចជួយអ្នកបាន។ វិធីអនុវត្ត៖ លាយជាមួយនឹងម្សៅសំបកស៊ុត ជាមួយនឹងសុ៊តស ២ ទៅ៣ គ្រាប់ បន្ទាប់មកកូរឲ្យសព្វ រួចលាបលើមុខរបស់អ្នក រួចហើយទុកវាចោលរហូតទាល់តែស្ងួត។ ចុងក្រោយ អ្នកលាងទឹកចេញជាមួយនឹងទឹកត្រជាក់។ ចំពោះវិធីនេះ វាអាចជួយចិញ្ចឹមស្បែកមុខរបស់អ្នក ឲ្យស្អាតប្លែកបាន។

៤) ព្យាបាលស្បែករលាក៖ ចំពោះការព្យាបាលស្បែករលាក គឺសំបកស៊ុតអាចធ្វើថ្នាំដ៏ពូកែសម្រាប់អ្នក គ្រាន់តែយកសំបកស៊ុត លាយជាមួយទឹកខ្មេះផ្សំពីផ្លែប៉ោម (Apple Cider Vinegar) រួចត្រាំរយៈពេល២ថ្ងៃ។ បន្ទាប់មក យកសំលីមកជ្រលក់ ហើយលាបលើស្បែកដែលមានបញ្ហា។

ទាំងនេះជាគុណប្រយោជន៍ របស់សំបកស៊ុត ល្អចំពោះសុខភាព និងសម្រស់៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុំមើលងាយ ថាសំបកស៊ុតគ្មានប្រយោជន៍ អានហើយទើបដឹងថា​ វាសំខាន់ដល់សុខភាព និងសម្រស់យ៉ាងណា!