៧ចំណុច ដែលអាចឲ្យដឹងបានថា សត្វឆ្កែចិញ្ចឹម របស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់

បរទេស៖ វាជារឿងជាក់ស្តែងមួយ មិនថាសត្វឆ្មា ឬសត្វឆ្កែនោះទេ សុទ្ធសឹងតែមិត្តល្អ របស់មនុស្ស ព្រោះថាវាគឺជាសត្វចិញ្ចឹម ដ៏ស្លូតបូត និងស្រលាញ់មនុស្ស ដែលជាម្ចាស់របស់វាខ្លាំងណាស់។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ ប្រិយមិត្តរបស់យើង ភាគច្រើនណាស់ ដែលមានសត្វចិញ្ចឹមផ្ទាល់ខ្លួន ព្រោះតែហេតុផល ដ៏សំខាន់មួយគត់ នោះគឺពួកគេស្រលាញ់សត្វ។

តែក្នុងនោះ ក៏មានប្រិយមិត្ត មួយចំនួនមិនអាចមើលដឹងថា តើសត្វចិញ្ចឹម ជាពិសេសសត្វឆ្កែ របស់ពួកគេ មានចិត្តស្រលាញ់ ឬមានចិត្តយ៉ាងណាមកលើពួកគេវិញ។ អញ្ចឹងហើយទើប ក្រុមអ្នកវិទ្យាសាស្ត្រ Stan Rawlinson និង Rosie Barclay មកពី សមាគមប្រឹក្សាអាកប្បកិរិយាសត្វ បានធ្វើការស្រាវជ្រាវ និងលើកចំនុចចំនួន៧ ដែលអាចបញ្ជាក់ថា សត្វឆ្កែដែលអ្នកចិញ្ចឹម ពិតជាស្រលាញ់អ្នកខ្លាំង។

១.ពួកវាចង់ត្រសុលចូលជិតអ្នក តែមិនមែនចង់ឱបអ្នក

តាមពិតទៅសត្វឆ្កែ ភាគច្រើនគឺចង់ទៅក្បែរអ្នក មិនមែនដើម្បីចង់ឲ្យអ្នក ឱបពួកគេនោះឡើយ តែពួកគេគ្រាន់តែចង់ ត្រសុលទៅក្បែរអ្នក ដើម្បីទទួលបាន ភាពកក់ក្តៅប៉ុណ្ណោះ។ អ្នកជំនាញ Stan Rawlinson បាននិយាយថា “សត្វឆ្កែ ភាគច្រើនគឺមិនចូលចិត្ត ឲ្យអ្នកឱបគេខ្លាំង ឬណែនពេកនោះទេ ព្រោះថាការធ្វើបែបនេះ មានតែនាំឲ្យគេយល់ថា ពួកគេមិនអាចគេចចេញទៅណា រួចប៉ុណ្ណោះ”។

ម្យ៉ាងវិញទៀត នៅពេលណាសត្វឆ្កែ តែងមកគេងក្បែរអ្នក នោះមានន័យថា ពួកគេស្រលាញ់អ្នកខ្លាំង និងរីករាយរាល់ពេលដែល នៅក្បែរអ្នក។

២.ស្ងាប

តាមពិតទៅ នៅពេលដែលសត្វឆ្កែ បង្ហាញកាយវិការស្ងាប ចំពោះមុខអ្នក នោះមិនមែនមានន័យថា ពួកគេខ្ជិល ឬក៏រប៉ិលរប៉ូចអ្វីនោះទេ តែនេះជាសញ្ញាបញ្ជាក់ថា ពួកគេមានអារម្មណ៍ ជិតដិតជាមួយនឹងអ្នក ព្រមទាំងមានអារម្មណ៍ថា សុវត្ថិភាព និងកក់ក្តៅ បើទោះជាពួកគេ ដេកលក់ក៏ដោយ។

៣.ពួកវាសម្លឹងមកអ្នក ក្នុងរយៈពេលយូរ

រឿងជាក់ស្តែង សត្វឆ្កែធ្វើការបង្ហាញអារម្មណ៍ ក្នុងន័យស្រលាញ់ មិនមែនតាមរយៈ ការឱបឡើយ តែគឺតាមរយៈក្រសែភ្នែក។ ការស្រាវជ្រាវមួយ បានបញ្ជាក់ថា ការសម្លឹងមើលភ្នែករបស់សត្វឆ្កែអ្នក គឺអាចបង្កើននូវកម្រិត អ័រម៉ូននៃក្តីស្រលាញ់, សារជាតិ Oxytocin ទៅដល់ទាំងសត្វ និងមនុស្សជាម្ចាស់ ផងដែរ។

៤.ការបក់កន្ទុយ

តាមពិតទៅ ការបក់កន្ទុយ របស់សត្វឆ្កែ មានអត្ថន័យច្រើនផ្សេង ដោយក្នុងនោះគឺវា អាស្រ័យទៅលើរបៀបបក់កន្ទុយរបស់ពួកវា។ ការស្រាវជ្រាវបង្ហាញមកថា សត្វឆ្កែដែលមានអារម្មណ៍រីករាយ តែងគ្រវីកន្ទុយពួកគេទៅខាងស្តាំ ស្របពេលដែលសត្វឆ្កែ មានអារម្មណ៍ច្រួលច្រាល តែងគ្រវីកន្ទុយពួកគេទៅខាងឆ្វេង។

៥.ពួកវានៅស្ងៀម មិនច្រួលច្រាល ពេលអ្នកចេញទៅណា ឬចេញក្រៅផ្ទះ

ចំណុចនេះប្រហែលជា អាចធ្វើឲ្យអ្នក មានការភ្ញាក់ផ្អើល តែវាជាការពិត ដែលថាសត្វឆ្កែ មិនបង្ហាញអារម្មណ៍ច្រួលច្រាល ឬក៏ធ្វើសកម្មភាពផ្សេងៗ នៅពេលដែលអ្នកទុកពួកវាចោលតែម្នាក់ឯង។ ការបង្ហាញសកម្មភាពនៅស្ងៀម នេះមានន័យថា ពួកគេទុកចិត្តលើអ្នក ពួកគេអត់ធ្មត់ពេលអ្នកចាកចេញ ព្រោះពួកគេដឹងថា អ្នកនឹងត្រឡប់មករកពួកគេវិញ។

៦.នៅពេលអ្នកត្រឡប់មកវិញ ពួកវាតែងរាក់ទាក់អ្នក

វាជារឿងធម្មជាតិមួយ សត្វឆ្កែ តែងបង្ហាញកាយវិការរីករាយ និងរាក់ទាក់អ្នក នៅពេលអ្នកត្រឡប់មកផ្ទះវិញ។ ក៏ប៉ុន្តែអ្នកគួរប្រយ័ត្នផងដែរ នៅពេលណាអ្នកត្រឡប់មកវិញ ហើយពួកគេនៅធ្វើព្រងើយកន្តើយ នោះប្រាកដជាមានអ្វី មិនស្រួលហើយ។

៧.ពួកវាចូលចិត្តលេងជាមួយអ្នក

នេះជាចរិតទូទៅមួយ របស់សត្វឆ្កែ នៅពេលណាដែលពួកវាចូលចិត្តលេងល្បែងកម្សាន្ត ជាមួយអ្នកដដែលៗ នោះពួកវាស្រលាញ់អ្នកខ្លាំងហើយ ឧទាហរណ៍ដូចជា អ្នកគប់របស់អ្វីមួយ ហើយពួកវារត់ទៅរើស រួចយកមកឲ្យអ្នក រួចអ្នកគប់បន្តទៀត ពួកវានៅតែរត់ទៅរើសដដែល នេះហើយបញ្ជាក់បានថា សត្វឆ្កែរបស់អ្នក គឺស្រលាញ់អ្នកយ៉ាងខ្លាំង។

ទាំងនេះគឺជា ចំណុចទាំង៧ ដែលក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ និងអាចបញ្ជាក់បានថា សត្វឆ្កែរបស់អ្នក កំពុងមានអារម្មណ៍ស្រលាញ់អ្នកខ្លាំង។ ដូច្នេះប្រិយមិត្តអាចកត់សម្គាល់មើល ដើម្បីចង់ដឹងថា តើឆ្កែរបស់អ្នកស្រលាញ់អ្នកឬក៏អត់៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៧ចំណុច ដែលអាចឲ្យដឹងបានថា សត្វឆ្កែចិញ្ចឹម របស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់

៧ចំណុច ដែលអាចឲ្យដឹងបានថា សត្វឆ្កែចិញ្ចឹម របស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់

៧ចំណុច ដែលអាចឲ្យដឹងបានថា សត្វឆ្កែចិញ្ចឹម របស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់

៧ចំណុច ដែលអាចឲ្យដឹងបានថា សត្វឆ្កែចិញ្ចឹម របស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់

៧ចំណុច ដែលអាចឲ្យដឹងបានថា សត្វឆ្កែចិញ្ចឹម របស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់

៧ចំណុច ដែលអាចឲ្យដឹងបានថា សត្វឆ្កែចិញ្ចឹម របស់អ្នក ពិតជាស្រលាញ់ អ្នកខ្លាំងណាស់