ស៊ន សៀវម៉ី បង្កភាពភ្ញាក់ផ្អើលជាលើកទី២ នៅហ្វីលីពីនយប់មិញ!

ភ្នំពេញ៖ ក្រោយធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល ជាមួយនឹងការដណ្ដើមបានសិទ្ធិជាប្រវត្តិសាស្ដ្រ ដើម្បីចូលរួមប្រកួត កីឡា អូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាខែសីហាខាងមុខជាផ្លូវការហើយនោះ កាលពីយប់មិញនេះ វិរៈកីឡា ការិនី ស៊ន សៀវម៉ី បានបង្កភាពភ្ញាក់ផ្អើល និងកសាងស្នាដៃដ៏កម្រជូនជាតិថ្មីមួយទៀត តាមរយៈការដណ្ដើមបានមេដាយប្រាក់ នៅក្នុងការប្រកួត កីឡាតេក្វាន់ដូជើងឯកទ្វីបអាស៊ី (ASIAN TAEKWONDO CHAMPIONSHIPS 2016) ដែលធ្វើឡើងនៅ ប្រទេសហ្វីលីពីន យប់មិញនេះ ។

នេះជាជោគជ័យលើកទី២ របស់កញ្ញា ស៊ន សៀវម៉ី នៅក្នុងបេសកកម្មចូលរួម ប្រកួតកីឡាតេក្វាន់ដូថ្នាក់ទ្វីបអាស៊ី ដែលមាន ប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ខណៈលើកទី១ គឺជាជោគជ័យប្រវត្តិសាស្ដ្រ សម្រាប់វិស័យកីឡាកម្ពុជា ដោយ សៀវម៉ី ក្លាយ ជវិរៈកីឡាការិនីឆ្នើមទី១ ដែលដណ្ដើមបានមេដាយមាស និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ នៅទីក្រុង Rio ប្រទេស ប្រេស៊ីលជាផ្លូវការ នៅខែសីហាខាងមុខ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះកាលពីចុងសប្ដាហ៍កន្លងទៅ ។

ដោយឡែកចំពោះការប្រកួត ជើងឯកទ្វីបអាស៊ីនេះវិញ បើតាមការឲ្យដឹងពីលោក ហែម សំណាង អគ្គលេខាធិការ ខេមរៈសហព័ន្ធ ខ្មែរកីឡាតេក្វាន់ដូ បានបញ្ជាក់ថា ស៊ន សៀវម៉ី បានធ្វើការប្រកួត ៣ប្រកួតកាលពីយប់មិញ បន្ទាប់ពីត្រូវពន្យា ពេលប្រកួត ចាប់ពីម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ៧យប់ទើបប្រកួត និងបញ្ចប់នៅម៉ោង ១២យប់នោះ ។

ជាលទ្ធផល សៀវម៉ី បានទម្លាក់កីឡាការិនីវៀតណាម និងកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ប៉ុន្ដែនាងបានប្រកួតចាញ់ជើងខ្លាំងកូរ៉េខាងត្បូង ដែលជាម្ចាស់ក្បាច់គុន ដើម្បីឈ្នះមេដាយប្រាក់ ។ មេដាយប្រាក់នេះជាការ ប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ ទ្វីបអាស៊ី ឆ្នាំ២០១៦ ខណៈមេដាយមាស ដែលកញ្ញាឈ្នះ កាលពី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ចុងសប្ដាងមុន គឺជាការប្រកួតជម្រុះស្វែងបេក្ខភាពទៅចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡា អូឡាំពិក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ហើយកញ្ញាទទួលបានសិទ្ធិគ្រប់គ្រាប់ដើម្បីទៅចូលរួមប្រកួត អូឡាំពិក និងជា កីឡាការិនីកម្ពុជាទី១ដែលទទួលបានសិទ្ធិពេញលេញ ក្នុងប្រវត្តិសាស្ដ្រជាង ៦០ឆ្នាំ សម្រាប់វិស័យកីឡាកម្ពុជាផងដែរ ៕

ផ្តល់សិទ្ធដោយ៖

កំណត់ហេតុរបស់ខ្មែរឡូត៖

មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុននេះក៏ទើបតែដណ្តើមបាន មេដាយមាសក្នុងការប្រកួត វគ្គជម្រុះក្នុងតំបន់អាស៊ី ដើម្បីមាន សិទ្ធិ ចូលរួមប្រកួតជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល នាថ្ងៃទី០៥ ដល់ ២១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ នៃប្រវត្តិសាស្រ្តកីឡាកម្ពុជា ដែលអាចជាប់វគ្គជម្រុះ ដើម្បីចូលរួមប្រកួតជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Olympic Games ដោយកម្ពុជាធ្លាប់តែចូលរួមព្រឹត្តិការណ៍នេះ តាមរយៈការអញ្ជើញ ពីគណៈកម្មាធិការ អូឡាំពិកអន្តរជាតិប៉ុណ្ណោះ ដែលហៅថា WILD CARD។

នេះក៏ជាជោគជ័យដ៏ធំធេង សម្រាប់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តក្នុង មហាសន្និបាតកាលពីឆ្នាំ២០១២ ដើម្បីជម្រុញអោយ អត្តពលិកកម្ពុជាអាចមាន លទ្ធភាពជាប់វគ្គជម្រុះ ជាផ្លូវការក្នុងការ ប្រកួតព្រឹត្តិការណ៍ Olympic Games៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស៊ន សៀវម៉ី បង្កភាពភ្ញាក់ផ្អើលជាលើកទី២ នៅហ្វីលីពីនយប់មិញ!
កញ្ញា ស៊ន សៀវម៉ី

ស៊ន សៀវម៉ី បង្កភាពភ្ញាក់ផ្អើលជាលើកទី២ នៅហ្វីលីពីនយប់មិញ!
កញ្ញា ស៊ន សៀវម៉ី

ស៊ន សៀវម៉ី បង្កភាពភ្ញាក់ផ្អើលជាលើកទី២ នៅហ្វីលីពីនយប់មិញ!
កីឡាការិនី ស៊ន សៀវម៉ី

ស៊ន សៀវម៉ី បង្កភាពភ្ញាក់ផ្អើលជាលើកទី២ នៅហ្វីលីពីនយប់មិញ!
កីឡាការិនី ស៊ន សៀវម៉ី