ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ មណ្ឌលខេត្តបាត់ដំបង ចាប់ផ្តើមហើយ

បាត់ដំបង៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ បានត្រឡប់មកទៀតហើយ ដែលលើកនេះគឺនៅ មណ្ឌលខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦នេះតទៅ។

យ៉ាងណាមិញ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ មានការទទួលដាក់ពាក្យចូលរួមប្រកួតក្នុងមណ្ឌល បានចំនួន៨ក្រុម ដូចរាយនាមខាងក្រោម៖

១. យុវ រាជសីហ៍(មន្ទីរអប់រំ យុវជន កីឡាខេត្តបាត់ដំបង)

២. ស្រុកមោងឫស្សី

៣. ហនុមានបាត់ដំបង

៤. ក្រុងប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ)

៥. វិទ្យាល័យព្រះមុនីវង្ស

៦. យុវជនបាត់ដំបង

៧. ស្រុករតនមណ្ឌល

៨. ខេត្តប៉ៃលិន

ក្នុងនោះក្រុមប្រឹក្សា និងគណៈកម្មការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការប្រជុំចាប់ឆ្នោតបែងចែកជាពីរពូល រួមមាន៖

ពូល A : យុវ រាជសីហ៍(មន្ទីរអប់រំ យុវជន កីឡាខេត្តបាត់ដំបង), ស្រុកមោងឫស្សី, ហនុមានបាត់ដំបង និងក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ)។

ពូល B : វិទ្យាល័យព្រះមុនីវង្ស, យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្តប៉ៃលិន។

ការប្រកួតវគ្គជំរុះ មណ្ឌលខេត្តបាត់ដំបង មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦ ក្នុងនោះលទ្ធផលក្នុងថ្ងៃប្រកួតទី១ ថ្ងៃអង្គារ៍ ទី១៩ ខែមេសា ម្សិលមិញនេះ ឃើញថា៖

-ក្រុមយុវ រាជសីហ៍(មន្ទីរអប់រំ យុវជន និងកីឡាខេត្ត) ឈ្នះការប្រកួតលើ ក្រុមក្រុងប៉ោយប៉ែត (បន្ទាយមានជ័យ) ដោយលទ្ធផល ៣-១

-ក្រុមហនុមានបាត់ដំបង ឈ្នះការប្រកួតលើ ក្រុមស្រុកមោងឫស្សី ដោយលទ្ធផល ៣-២

-ក្រុមយុវជនបាត់ដំបង ឈ្នះការប្រកួតលើ ក្រុមស្រុករតនមណ្ឌល ៣-១

ជាក់ស្តែងក៏នៅមានការប្រកួតមិត្តភាពពិសេសរវាង ក្រុមក្រសួងមហាផ្ទៃ ជាមួយ ក្រុមវិសាខាក្លឹប នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៦ ដែលជាថ្ងៃផ្ដាច់ព្រ័ត្រផងដែរ។

ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ មណ្ឌលខេត្តបាត់ដំបង ចាប់ផ្តើមហើយ
សកម្មភាពពេលប្រកួត