អ្នកកីឡាកាសស្រី WWE នាង Chyna ត្រូវគេប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះ ទាំងមិនដឹងមូលហេតុ

សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកកីឡាកាសស្រីដ៏ល្បី របស់ស្ថាប័ន WWE នាង Chyna ដែលមានឈ្មោះពិត Joanie Laurer វ័យ៤៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅក្នុងផ្ទះរបស់នាង ក្នុងទីក្រុង Redondo Beach រដ្ឋ California សហរដ្ឋអាមេរិក ដោយពុំទាន់ដឹង ពីមូលហេតុពិតប្រាកដឡើយ។

ជាមួយគ្នានេះដែរ សារនៅលើទំព័រហ្វេសប៊ុក របស់នាង ក៏បានបង្ហោះដែរថា «វាជាការសោកសៅ យ៉ាងខ្លាំង ក្នុងការប្រកាសប្រាប់ អ្នកទាំងអស់គ្នា នៅក្នុងថ្ងៃនេះថា យើងបានបាត់បង់ និមិត្តរូប និងជាកំពូលវីរនារី យ៉ាងពិតប្រាកដម្នាក់។ នាង Joanie Laurer ដែលមានឈ្មោះក្រៅ Chyna បានលាចាកលោកនេះហើយ។ នាងនឹងរស់នៅ ក្នុងការចងចាំ នៃអ្នកគាំទ្ររាប់លាននាក់ និងពួកយើងទាំងអស់គ្នា ដែលស្រលាញ់នាង ជារៀងរហូត។»

គួរបញ្ជាក់ផងដែរថា នៅមុនពេលកើតហេតុ មិត្តភក្តិរបស់នាង Chyna បានទៅលេងនាង បន្ទាប់ពីបាត់ដំណឹង អស់ជាច្រើនថ្ងៃ។ ក្រោយមកប៉ូលិស ក៏ទទួលបានទូរស័ព្ទ ពីអាគារស្នាក់នៅ របស់នាង Chyna នៅអំឡុងម៉ោង ប្រហែល ៣៖៣៥នាទីរសៀល ដោយមិត្តភក្តិរបស់នាង Chyna ជាអ្នកទូរស័ព្ទ ទៅកាន់លេខ ៩១១ ដោយនិយាយថា នាង Chyna មិនដកដង្ហើមឡើយ។

យ៉ាងណាមិញ មិនមានការចង្អុលបង្ហាញ ឬសញ្ញាណាមួយ ដែលបង្ហាញថា ការស្លាប់របស់នាង មានពាក់ព័ន្ធនឹង កំហុសបច្ចេកទេស របស់ស្ថាន័យ WWE ឡើយ។

ក្រុមអ្នកស៊ើបអង្កេត បានអះអាងថា នាង Chyna បានស្លាប់ មុនពេលមិត្តភក្តិ របស់នាង ប្រទះឃើញ។

ទោះបីជាយ៉ាងណា មូលហេតុ និងពេលវេលា នៃការស្លាប់ពិតប្រាកដ របស់នាង Chyna កំពុងស្ថិតក្រោម ការស៊ើបអង្កេត បន្តទៀត។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកឲ្យដឹងផងដែរថា ប្រិយមិត្តរបស់ស្ថាប័ន WWE ដែលចូលចិត្តតាមដាន កីឡាកាស ក៏ទើបតែបានបាត់បង់ អ្នកកីឡាកាសម្នាក់ ឈ្មោះថា កាលពីពេលថ្មីៗ កន្លងមកនេះប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Roddy អ្នកកីឡាកាសសញ្ជាតិ កាណាដា បានស្លាប់បាត់បង់ជីវិត ដោយសារតែ រោគគាំងបេះដូង នៅពេលដែលលោក គេងលក់ នៅក្នុងគេហដ្ឋាន របស់ខ្លួន នៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែកក្កដា ក្នុងវ័យ ៦១ឆ្នាំ។

លោក Roddy គឺជាអ្នកកីឡាកាសមួយរូប ដែលបានឈានជើង ចូលក្នុង វិស័យកីឡាកាស នៃស្ថាប័ន WWE តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ។ នៅក្នុងអាជីពមួយនេះ គាត់ធ្លាប់ទទួលបាន តំណែងជើងឯក ផ្សេងៗគ្នា ចំនួន៣៤លើក តែលោកមិនធ្លាប់ បានគ្រងតំណែង ជើងឯកពិភពលោក នោះទេ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០១៥ រូបគាត់ត្រូវបាន ចាត់បញ្ចូលទៅក្នុង WWE Hall of Fame ដែលជាមហោស្របកិត្តិយស ដ៏ខ្ពស់មួយ របស់ WWE ហើយក្រោយមកទៀត រូបគាត់ក៏ត្រូវគេ ចាត់ទុកជាមនុស្ស ដែលមានកិត្តិយស មួយរូប នៅក្នុងស្ថាប័ននេះ ផងដែរ។

មរណៈភាព របស់អ្នកកីឡាកាស មួយរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាពិសេស អ្នកដែលនិយម វិស័យកីឡាកាស ហើយក្នុងនោះដែរ អ្នកកីឡាកាសល្បីៗ ជាច្រើន របស់ស្ថាប័ន WWE បាននាំគ្នា ចូលរួមរំលែកទុក្ខ ជាមួយនឹង ក្រុមគ្រួសាររបស់ លោក Roddy ព្រមទាំងនាំគ្នា រំលឹកនូវអនុស្សាវរីយ៍ ដែលពួកគេធ្លាប់មាន ជាមួយគ្នា កន្លងមក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកកីឡាកាសស្រី WWE នាង Chyna ត្រូវគេប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះ ទាំងមិនដឹងមូលហេតុ
នាង Chyna ដែលមានឈ្មោះពិត Joanie Laurer

អ្នកកីឡាកាសស្រី WWE នាង Chyna ត្រូវគេប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះ ទាំងមិនដឹងមូលហេតុ
នាង Chyna ដែលមានឈ្មោះពិត Joanie Laurer

អ្នកកីឡាកាសស្រី WWE នាង Chyna ត្រូវគេប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះ ទាំងមិនដឹងមូលហេតុ
នាង Chyna ដែលមានឈ្មោះពិត Joanie Laurer

អ្នកកីឡាកាសស្រី WWE នាង Chyna ត្រូវគេប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះ ទាំងមិនដឹងមូលហេតុ
អ្នកកីឡាកាស Roddy Piper