អស់ទាស់​! ក្រោយ​ទឹកជំនន់ ឃើញ​ត្រី​១​គំនរ​នៅក្នុង​ផ្ទះ​

​នេះ​ជា​រឿង​កើតឡើង​នៅ​ប្រទេស​ថៃ គ្រា​ដែល​ផ្ទះមួយ​បាន​ត្រូវ​ទឹកជំនន់​ជន់​លិច ។ ថ្វីត្បិតតែ​វា​ពុំបាន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ ក្រោយពេល​ទឹក​ជន់​លិច​ក្តី តែ​នៅពេល​ទឹក​ស្រក ពេល​ម្ចាស់ផ្ទះ​វិល​ត្រលប់​មកវិញ ក៏បាន​សម្លឹង​ឃើញ​នូវ​ទិដ្ឋភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ស្មាន​ពុំ​ដល់ ។​

​ទិដ្ឋភាព​ទាំងស្រុង គឺ​ក្នុង​បន្ទប់​សុទ្ធសឹងតែ​ត្រី​ដ៏​ច្រើន ។ ទាំងនោះ សុទ្ធសឹង​ជា​ត្រី​គ្មាន​ស្រកា កំពុង​ពពាក់ពពូន​គរ​លើ​គ្នា ធ្វើ​ឲ្យ​គេ​ឡើង​ព្រឺរោម ។​

​បន្ទាប់ពី​ភាព​ស្រឡាំងកាំង គេ​ប្រមូលគ្នា ដើម្បី “​នេសាទ​” ត្រី​នៅក្នុង​ផ្ទះ ។ បរិមាណ​ត្រី​ប្រមូលបាន អាច​ចែកគ្នា​បរិភោគ​១​ភូមិ​ឯណោះ ។​

​លើ​ពិភពលោក​ធ្លាប់មាន​ទិដ្ឋភាព​ស្រដៀង​គ្នា​នេះដែរ តែ​ភាគច្រើន​គឺ​ហ្វូង​ត្រី​កំពុង​ហែល​ទឹក​ដក់​បន្ទប់ វា​ពុំមែន​គរ​ជា​គំនរ​បែបនេះ​នោះទេ ៕​

អស់ទាស់​! ក្រោយ​ទឹកជំនន់ ឃើញ​ត្រី​១​គំនរ​នៅក្នុង​ផ្ទះ​ អស់ទាស់​! ក្រោយ​ទឹកជំនន់ ឃើញ​ត្រី​១​គំនរ​នៅក្នុង​ផ្ទះ​អស់ទាស់​! ក្រោយ​ទឹកជំនន់ ឃើញ​ត្រី​១​គំនរ​នៅក្នុង​ផ្ទះ​

អស់ទាស់​! ក្រោយ​ទឹកជំនន់ ឃើញ​ត្រី​១​គំនរ​នៅក្នុង​ផ្ទះ​​កំពុង​ប្រើ​ឧបករណ៍​ដួស​យក​ត្រី​