ស្ត្រី​រោគ​ចិត្ត​ម្នាក់​ឡើង​រាំ​ស្រាត​លើ​ដំបូង​រថយន្ត​គេ​បង្ក​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ម្ចាស់​រថយន្ត​ទាញ​ជើង​ទម្លាក់​ដី​ច្រងាប់ច្រងិល​

​នារី​វ័យក្មេង​ម្នាក់ បាន​បង្ក​ការកកស្ទះ​ចរាចរណ៍​មួយសន្ទុះ ដោយសារតែ​ឡើងលើ​ដំបូល​រថយន្ត​គេ រួច​ឈរ​រាំ​ចាក់​ក្បាច់​ស្ថិតក្នុង​ស្ថានភាព​ខ្លួនប្រាណ​ននលគក ដែល​ហាក់ដូច​ក្នុង​លោក​នេះ​មានតែ​នាង​ម្នាក់​ប៉ុណ្ណោះ ស្ថិតនៅត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​ភ្លើងស្តុប​១​កន្លែង ក្នុង​ទីក្រុង Hefei ប្រទេស​ចិន ។​

​បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ ៤ ល្ងាច ថ្ងៃ​សៅរ៍ កន្លងទៅ​ថ្មីៗ​នេះ​, នារី​ខាងលើនេះ ត្រូវបាន​គេ​ប្រទះឃើញ​ដើរ​នៅតាម​ដងផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង Hefei និង​ចុងក្រោយ បាន​លេចមុខ​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​មាន​មនុស្ស​ធ្វើដំណើរ​កកកុញ ។ នៅ​ទីនោះ នារី​រូបនេះ ក៏​ស្រាប់តែ​ត្រូវ​បានឃើញ​គ្រវែង​វ៉ាលិស​ទៅលើ​ខឿន​ចិញ្ចើមផ្លូវ​, បន្ទាប់មក ជម្រុះ​ខោអាវ និង​ឡើងលើ​ដំបូង​រថយន្ត​ឈប់​១​គ្រឿង ។ ភ្លាមៗ​នោះ នារី​រូបនេះ ក៏បាន​បញ្ចេញ​កាយវិការ​រាំ​ចាក់​ក្បាច់​ផ្សេង និង​ស្រែក​ដាក់​អ្នកដំណើរ និង​ហ្វូងមនុស្ស​ចោមរោម​ឈរ​មើល បណ្តាល​ឲ្យ​កក​ស្ទុះ​ចរាចរណ៍​តែម្តង ។​

​ប្រភព​ដដែល​បន្តថា ដោយ​អត់ទ្រាំ​នឹង​ទង្វើ​អសីលធម៌​របស់​នារី​រូបនេះ​, បុរស​តៃកុង​ឡាន​បញ្ចេញ​កំហឹង បាន​ចុះ​ពី​រថយន្ត និង​ស្ទុះ​ទៅ​ចាប់ជើង​ខាងឆ្វេង​របស់​នាង រួច​ទាញ​ទម្លាក់​ពី​ដំបូល​រថយន្ត បណ្តាល​ឲ្យ​ធ្លាក់​ច្រងាប់ច្រងិល​ទៅ​ដី​ដេក​ស្តូកស្តឹង​តែម្តង ។​

​សំណាងល្អ​, ភ្លាមៗ​នោះ ប៉ូលីស​បានមក​ដល់ និង​ការពារ​ភាព​រម្យទម​របស់​នាង​វ៉ាលិស ខណៈ​នាង​កំពុង​ដេក​ស្តូកស្តឹង​នៅលើ​ផ្លូវ ។ ខណៈពេល​នោះ រថយន្ត​សង្គ្រោះ​ក៏បាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ និង​ក្រោយមក នាង​ក៏បាន​រកឃើញ​ខ្លួនឯង​នៅក្នុង​ប៉ុស្តិ៍ប៉ូលីស ៕​

ស្ត្រី​រោគ​ចិត្ត​ម្នាក់​ឡើង​រាំ​ស្រាត​លើ​ដំបូង​រថយន្ត​គេ​បង្ក​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ម្ចាស់​រថយន្ត​ទាញ​ជើង​ទម្លាក់​ដី​ច្រងាប់ច្រងិល​

ស្ត្រី​រោគ​ចិត្ត​ម្នាក់​ឡើង​រាំ​ស្រាត​លើ​ដំបូង​រថយន្ត​គេ​បង្ក​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ម្ចាស់​រថយន្ត​ទាញ​ជើង​ទម្លាក់​ដី​ច្រងាប់ច្រងិល​

ស្ត្រី​រោគ​ចិត្ត​ម្នាក់​ឡើង​រាំ​ស្រាត​លើ​ដំបូង​រថយន្ត​គេ​បង្ក​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ម្ចាស់​រថយន្ត​ទាញ​ជើង​ទម្លាក់​ដី​ច្រងាប់ច្រងិល​ស្ត្រី​រោគ​ចិត្ត​ម្នាក់​ឡើង​រាំ​ស្រាត​លើ​ដំបូង​រថយន្ត​គេ​បង្ក​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ម្ចាស់​រថយន្ត​ទាញ​ជើង​ទម្លាក់​ដី​ច្រងាប់ច្រងិល​

ស្ត្រី​រោគ​ចិត្ត​ម្នាក់​ឡើង​រាំ​ស្រាត​លើ​ដំបូង​រថយន្ត​គេ​បង្ក​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ម្ចាស់​រថយន្ត​ទាញ​ជើង​ទម្លាក់​ដី​ច្រងាប់ច្រងិល​

  • ស្ត្រី​រោគ​ចិត្ត​ម្នាក់​ឡើង​រាំ​ស្រាត​លើ​ដំបូង​រថយន្ត​គេ​បង្ក​ការកកស្ទះ​ចរាចរណ៍ ត្រូវ​ម្ចាស់​រថយន្ត​ទាញ​ជើង​ទម្លាក់​ដី​ច្រងាប់ច្រងិល​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/30  Category:ប្លែកៗ