“​ខ្មោចលង​”: អាថ៌កំបាំង​កំពុង​រាតត្បាត​ក្នុង​សាលារៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​

​ការ​រាតត្បាត “​ខ្មោចលង​” ដ៏​អាថ៌កំបាំង​កំពុងតែ​រាលដាល​តាម​សាលារៀន​ជាច្រើន នៅ​ម៉ាឡេស៊ី ធ្វើ​ឲ្យ​ទាំង​គ្រូ ទាំង​សិស្ស សន្លប់​ជា​សមូហភាព ។​

​តាម Straits Times ក្នុងអំឡុងពេល​ត្រឹម​១​សប្តាហ៍ កន្លងមក មាន​សាលារៀន ៣ បាន​រង “​រោគរាតត្បាត​” ហៅថា ស្លន់ស្លោ (hysteria) សមូហភាព ។ តាម​នោះ សិស្សៗ​ឲ្យ​ដឹងថា គេ​បាន​សម្លឹង​ឃើញ​ព្រលឹង​ខ្មោច​ស្រី ហើយ​បាន​ត្រូវ​ព្រ​លឹ​ខ្មោច​អាក្រក់​នោះ ធ្វើ​ឲ្យ​ពុំ​អាច​ចលនា​បាន ។​

​រឿងរ៉ាវ​ចម្លែក​នេះ ត្រូវបាន​ហៅថា “​អការ​ខ្មោចលង​” បាន​បណ្តាល​ឲ្យ​សិស្ស ៣៣ នាក់ នៅ​សាលារៀន​៣​បោះបង់​ការសិក្សា ត្រលប់មក​ផ្ទះ ក្រោយពេល​ពួកគេ​ត្រូវ “​ខ្មោចលង​” កាលពី​ថ្ងៃទី​១៨ មេសា ។​

​អ្នកកាសែត​បាន​សុំចូល​យក​ព័ត៌មាន តែ​ពុំ​ទទួលបាន​ការអនុញ្ញាត​ឡើយ ។ ពី​ខាងក្រៅ ពួកគេ​បានឮ​សូរ​តែ​សម្រែក​ស្រែក​ខ្លាំងៗ ។​

“​ខ្មោចលង​”: អាថ៌កំបាំង​កំពុង​រាតត្បាត​ក្នុង​សាលារៀន​នៅ​ប្រទេស​ម៉ាឡេស៊ី​​សិស្សស្រី​ជាច្រើន​ថា បានឃើញ​ព្រលឹង​ខ្មោច​ស្តី​នៅ​សាលា​

​បច្ចុប្បន្ន មន្ត្រី​ទទួលបន្ទុក​អប់រំ​នៅ​តំបន់ Kota Baru កំពុង​ពឹងពាក់​មេដឹកនាំ​សាសនា អាចារ្យ​ឃើញ​ខ្មោច ជួយ “​សំអាត​” សាលា ។​

​ពួក​សិស្ស​ដែល​ត្រឡប់មកផ្ទះ ព្រោះ​ត្រូវ “​ខ្មោចលង​” ឲ្យ​ដឹងថា ពួកគេ​ត្រូវ​ពួក​ព្រលឹង​ខ្មោច​អាក្រក់ “​ត្រួតត្រា​” ហើយនឹង​ឃើញ​បណ្តា​ព្រលឹង​ខ្មោច​ដូចជា pontianak -​ព្រលឹង​ខ្មោច​ស្លាប់​ដោយសារ​សំរាលកូន សម្បូរ​ក្នុង​រឿងនិទាន​ប្រពៃ​ណិ​របស់​ម៉ាឡេស៊ី ។​

​អ្នកគ្រូ​វ័យ ៣២ ឆ្នាំ ម្នាក់​ឈ្មោះ Norlelawati Ramli និយាយថា ខ្លួន​ក៏មាន​អារម្មណ៍​គាំង​ចលនា បន្ទាប់ពី​កំពុង​ឃើញ​វិធី​សិស្សស្រី​ម្នាក់​ដែល​ទើប​សម្លឹង​ឃើញ​ព្រលឹង​ខ្មោច ។​

​តាម​អ្នកឯកទេស​វេជ្ជសាស្ត្រ​បូរាណ Wiru Sankala នោះ​បញ្ហា​ដោយសារ​ធាតុអាកាស​ក្តៅ​ខ្លាំង ភ្ជាប់​នឹង​ការ​រាលដាល​នៃ​ជំងឺ hysteria មុននេះ ធ្វើ​ឲ្យ​បញ្ហា​ថា “​ខ្មោចលង​” អូសបន្លាយ ៕