សុនខ​១​ក្បាល​បង្ហាញ​ភាពស្មោះត្រង់​ពុំ​ព្រម​ចាក​ចេញពី​សាកសព​ម្ចាស់ ស៊ូ​ដេក​អត់​អាហារ​ឲ្យ​ងាប់​តាម ក្រោយ​ម្ចាស់​ត្រូវ​រថយន្ត​កិន​ស្លាប់​

​នេះ​ជា​រូបភាព​គួរ​ឲ្យ​រំជួលចិត្ត​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​សុនខ​១​ក្បាល​នៅក្នុង​ប្រទេស Chile ស៊ូទ្រាំ​អត់បាយ​អត់​ទឹក​ដេក​អស់សង្ឃឹម ដោយ​ពុំ​ព្រម​ចាក​ចេញពី​សាកសព​ម្ចាស់​របស់​វា​ឡើយ ក្រោយពី​បុរស​ជា​ម្ចាស់​ត្រូវបាន​រថយន្ត​កិន​ស្លាប់​នៅក្បែរ​ផ្ទះ​របស់គាត់ ។​

​យ៉ាងណាមិញ សុនខ​ដែលមាន​ឈ្មោះថា Doki ដ៏​ស្មោះ​ត្រង់នេះ ត្រូវបាន​ផ្តិត​យក​រូបភាព​ពី​ភាព​ទុក្ខសោក​របស់​វា​ដោយ​ក្រុម​ភ្នាក់ងារ​សង្គ្រោះបន្ទាន់ ដែល​ត្រូវបាន​ទូរស័ព្ទ​ហៅ​ឲ្យ​មកកាន់​កន្លែងកើតហេតុ ដែល​បុរស​ម្នាក់​ជា​ម្ចាស់​​របស់​សុនខ​នេះ​​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍មួយ នៅក្បែរ​ចិញ្ចើមផ្លូវ​មួយកន្លែង ក្នុង​ទីក្រុង Concepción ។​

​តាមរយៈ​រូបភាព​ បានបង្ហាញ​ឲ្យ​ឃើញ​សុនខ​អស់សង្ឃឹម​នេះ បាន​ដេក​ក្បែរ​សាកសព​ម្ចាស់​វា​ដែលមាន​ឈ្មោះថា Leonardo Valdes អាយុ ២៣ ឆ្នាំ -​ពោលគឺ​សូម្បីតែ​សាកសព​របស់​បុរស​នោះ​ត្រូវបាន​គ្រប​ជាមួយ​តង់​ប្លា​ស្លី​ក​ទៅហើយ ក៏​វា​ពុំ​ទៅណា​ដែរ ។​ ទោះជាយ៉ាងណា ពួកគេរៀបចំទុកដាក់ និង​ប្រគល់​សុនខ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សព​ម្ចាស់​វា ដើម្បី​ផ្តល់​ចំណី​អាហារ​បំប៉ន​សុខ​ភាព​វាឡើង​វិញ​ផងដែរ ។

សុនខ​១​ក្បាល​បង្ហាញ​ភាពស្មោះត្រង់​ពុំ​ព្រម​ចាក​ចេញពី​សាកសព​ម្ចាស់ ស៊ូ​ដេក​អត់​អាហារ​ឲ្យ​ងាប់​តាម ក្រោយ​ម្ចាស់​ត្រូវ​រថយន្ត​កិន​ស្លាប់​

ក្រោយកិច្ចការនេះត្រូវបានបញ្ចប់, ក្រុមភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​ ក៏​​បាន​​បង្ហោះ​​រូប​ភាព​​នេះ​​ចូល​ទំព័រ Facebook របស់​ពួក​គេ ដោយ​សរសេរថាៈ “​សុនខ​នេះ​ពុំ​ព្រម​ចាក​ចេញពី​ទីកន្លែង​នៃ​សាកសព​ម្ចាស់​វា​ទេ រហូត​ទាល់តែ​សាកសព​ត្រូវបាន​លើក​ចេញពី​កន្លែង​កើត​ហេតុ​” ។​

​ឆ្លើយតប​រូបភាព​នេះ អ្នកលេង​អ៊ី​ន​ធើរ​ណេ​តម្នាក់​មានឈ្មោះ Rosa Arzola បាន​និយាយថាៈ “​ខ្ញុំ​មិនអាច​ទប់​នូវ​ភាព​ស្រងេះស្រងោច​របស់ខ្ញុំ​ចំពោះ​មនុស្ស​ក៏ពិតមែន​, ប៉ុន្តែ ដល់ពេល​ឃើញ​ទឹកមុខ​ដ៏​ក្រៀមក្រំ​របស់​សុនខ​នេះ គឺ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រឹតតែ​មាន​អារម្មណ៍​ឈឺចាប់​យ៉ាងខ្លាំងបំផុត នៅក្នុង​ដួងចិត្ត​របស់ខ្ញុំ​” ។​

​ចំណែក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត បាន​បន្ថែមថាៈ “​នេះ​ជា​រឿងរ៉ាវ​ដ៏​រំជួលចិត្ត​មួយ ដែល​សុនខ​១​ក្បាល​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភក្តីភាព​របស់​វា និង​ភាព​សោកស្តាយ អស់សង្ឃឹម ដោយ​ចង់​ងាប់​ទៅតាម ក្រោយ​ម្ចាស់​ជាទី​ស្រឡាញ់​បាន​លាចាក​លោក​” ៕

ចុះប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ ?
សុនខ​១​ក្បាល​បង្ហាញ​ភាពស្មោះត្រង់​ពុំ​ព្រម​ចាក​ចេញពី​សាកសព​ម្ចាស់ ស៊ូ​ដេក​អត់​អាហារ​ឲ្យ​ងាប់​តាម ក្រោយ​ម្ចាស់​ត្រូវ​រថយន្ត​កិន​ស្លាប់​