ញាក់សាច់​! បុរស​ម្នាក់​ត្រូវ​ដាវ​ចាក់​ទម្លុះ​ដើមទ្រូង សំណាង ចុង​ដាវ​គ្រាន់តែ​រុលចូល​សរសៀ​ប៉ះ​នឹង​បេះដូង​

​នេះ​ជា​វីដេអូ​ដ៏​ស្លុតរន្ធត់​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ខណៈពេល​គ្រូពេទ្យ​វះកាត់​នៅក្នុង​ប្រទេស​អេស្បាញ បានធ្វើការ​វះកាត់​យក​ដាវ​ចេញពី​ទ្រូង​បុរស​ម្នាក់ ខណៈ​វា​កំពុង​ដោត​ចាក់​ទម្លុះ​ឆ្លងកាត់​ប៉ប៉ះ​នឹង​បេះដូង​របស់គាត់ ។​

​យោងតាម​បណ្តា​របាយការណ៍​ព័ត៌មាន​អេស្បាញ​, បុរស​រូបនេះ​បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ដោយ​យក​ដាវ​ចាក់​ខ្លួនឯង​បែបនេះ​, ទោះជា​យ៉ាងណា ហេតុការណ៍​នេះ​ពុំ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ​នោះទេ ។​

​យ៉ាងណាមិញ វីដេអូ​ដ៏​ញាក់សាច់​នេះ ត្រូវបាន​គេ​ជឿថា ត្រូវបាន​ថត​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង ក្នុង​ទីក្រុង Zaragoza (​អេស្បាញ​) កាលពី​ថ្ងៃទី ៥ មេសា កន្លងមកនេះ ។​

​វីដេអូ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​វិធី​ដែល​គ្រូពេទ្យ​វះកាត់ ធ្វើការ​បើកចំហ​ដើមទ្រូង​បុរស​នេះ ដើម្បី​ពិនិត្យមើល​ឲ្យ​បាន​ជាក់លាក់​នូវ​ទីកន្លែង​ដែល​ដាវ​រុលចូល ដើម្បី​ជា​ផ្លូវ​នាំ​វា​ចេញមក​ខាងក្រៅ​ខ្លួន​គាត់​វិញ ។​

ពិតជាអព្ភូតហេតុដ៏អស្ចារ្យ! ដែល​ចុង​ដាវ​បាន​គ្រាន់តែ “​ប្រឆាំង​” នឹង​បេះដូង​របស់គាត់​ប៉ុណ្ណោះ​, ពោលគឺ​វា​រុលចូល​សសៀរ​កកិត​នឹង​បេះដូង ។ ទោះជា​យ៉ាងណា វា​មិនបាន​ជ្រៀតចូល​សរីរាង្គ​សំខាន់​ទេ ។​

​វីដេអូ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​បេះដូង​របស់​បុរស​នេះ នៅ​កំពុង​ដើរ​ដំណើរការ​លោត​ធម្មតា ខណៈ​ព​គ្រូពេទ្យ​វះកាត់​ពិនិត្យ​ភាព​ខូចខាត​ណាមួយ និង​ដក​ដាវ​ចេញ ៕​

ញាក់សាច់​! បុរស​ម្នាក់​ត្រូវ​ដាវ​ចាក់​ទម្លុះ​ដើមទ្រូង សំណាង ចុង​ដាវ​គ្រាន់តែ​រុលចូល​សរសៀ​ប៉ះ​នឹង​បេះដូង​ ញាក់សាច់​! បុរស​ម្នាក់​ត្រូវ​ដាវ​ចាក់​ទម្លុះ​ដើមទ្រូង សំណាង ចុង​ដាវ​គ្រាន់តែ​រុលចូល​សរសៀ​ប៉ះ​នឹង​បេះដូង​