យាយ​នេះ​ដំអូញ​ចង់ស៊ី​ឡាក់​មែន​! គ្រាន់តែ​កូនក្មេង​ជិះឡាន​ជ័រ​បុក​ប៉ះទង្គិច​បន្តិចបន្តួច ធ្វើ​ក្រោក​ពុំរួច​ (មានវីដេអូ)

​មនុស្ស​ជាច្រើន បាន​កំពុង​នាំគ្នា​សើចចំអក​ស្ត្រី​ចំណាស់​ម្នាក់ ដែល​ទម្លាក់​ខ្លួនឯង​គាត់​ទៅនឹង​ដី និង​បដិសេធ​ពុំ​ព្រម​ងើបឡើង​ដោយ​ពុំមាន​លុយ​ជាដាច់ខាត ក្រោយ​ក្មេងស្រី​តូច​ម្នាក់​ជិះឡាន​ជ័រ​បុក​ប៉ះ​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

​យោងតាម​វីដេអូ​បង្ហោះ​ចូល​អ៊ី​ន​ធើរ​ណេ​ត​, ហេតុការណ៍​គួរ​ឲ្យ​ខ្មាសអៀន​នេះ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ ក្នុង​ទីក្រុង Changde ប្រទេស​ចិន ។​

​អត្ថបទ​នៃ​វីដេអូ​នេះ បាន​និយាយថា បន្ទាប់​ត្រូវបាន​បុក​ដោយ​ឡាន​ជ័រ ដែល​បើកបរ​ដោយ​ក្មេងស្រី​អាយុ ៥ ឆ្នាំ​, ស្រាប់តែ​ស្ត្រី​ចំណាស់​នោះ ដាក់​គូទ​អង្គុយ​លើដី​តែម្តង និង​ក្រាញ​ពុំ​ក្រោក​ឡើង​ឡើយ ។​

​គួរ​បញ្ជាក់ថា ខណៈពេល​នោះ ឪពុកម្តាយ​របស់​ក្មេងស្រី​គួរ​ឲ្យ​ស្រឡាញ់ ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ ហើយ​ពួកគេ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​គាត់​ក្រោក​ឡើង​ទៀតផង ។​

យាយ​នេះ​ដំអូញ​ចង់ស៊ី​ឡាក់​មែន​! គ្រាន់តែ​កូនក្មេង​ជិះឡាន​ជ័រ​បុក​ប៉ះទង្គិច​បន្តិចបន្តួច ធ្វើ​ក្រោក​ពុំរួច​ (មានវីដេអូ)

​ស្ត្រី​ចំណាស់​នេះ​បាន​ត្អូញត្អែរថា រថយន្ត​មិនបាន​ចុះបញ្ជី ដែល​ត្រូវបាន​បើក​ដោយ​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ មក​បុក​គាត់​បែបនេះ គឺ​គាត់​ពុំ​សុខចិត្ត​ទេ គាត់​ត្រូវតែ​ទាមទារ​សំណង ។​

​ជាងនេះទៀត​នោះ ស្ត្រី​ចំណាស់​រូបនេះ ត្រូវ​បានឃើញ​អង្គុយ​នៅ​ពីមុខ​ឡាន​ជ័រ ដោយ​ដៃ​ម្ខាង​ចាប់​កាន់​ក្បាល​ឡាន ដើម្បី​កុំ​ឲ្យ​ក្មេងស្រី​បើក​ចេញពី​គាត់ ។​

​ទន្ទឹមនេះ​ផងដែរ មនុស្ស​ភាគច្រើន​បានធ្វើការ​រិះគន់​ស្ត្រី​ចំណាស់​នេះ​ថា គាត់​ព្យាយាម​ធ្វើបែបនេះ ដើម្បី​ចង់បាន​លុយ​ពី​ឪពុកម្តាយ​ក្មេងស្រី​តូច​ដោយ​ឥត​អៀនខ្មាស​ប៉ុណ្ណោះ​, ប៉ុន្តែ អ្នក​ខ្លះទៀត និយាយ​ការពារ​ទង្វើ​របស់គាត់​ថា គាត់​ជា​មនុស្ស​ចាស់ ងាយ​ផុយស្រួយ​ឆ្អឹង និង​ប្រហែលជា​គាត់​ឈឺ​ចុកចាប់​ខ្លាំង​ពី​កម្លាំង​ឡាន​ជ័រ​នេះ​បុក​ហើយ​មើលទៅ ៕

​ចំពោះ​ប្រិយមិត្ត​វិញ តើ​យល់ឃើញ​យ៉ាងណាដែរ ?​