កូនក្រមុំ​ទាត់​កូនកំលោះ​ចោល​ដូច​ស្ពៃ​​នៅ​ថ្ងៃ​មង្គលការ និង​រៀបការ​ជាមួយ​ប្រុស​ផ្សេង ព្រោះ​ខឹង​កូនកំលោះ​លេប​ពាក្យសម្តី​មិន​សង់​បង្គន់​ឲ្យ​នាង​

​នារី​ជា​កូនក្រមុំ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​លុបចោល​អាពាហ៍ពិពាហ៍​របស់​នាង នៅ​ថ្ងៃ​រៀបការ ក្រោយ​បានដឹងថា ខាង​កូនកំលោះ​របស់​នាង​បរាជ័យ​ក្នុងការ​សាងសង់​បង្គន់​១​ឲ្យ​នាង ដែល​គាត់​បាន​សន្យា​មុនពេល​ភ្ជាប់ពាក្យ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ក្រោយ​លុបចោល​អាពាហ៍ពិពាហ៍​របស់​នាងៗ Lucknow អាយុ ២៥ ឆ្នាំ បាន​ទៅ​រៀបការ​ជាមួយ​ប្រុស​ផ្សេង​ម្នាក់ទៀត ដែល​បាន​សន្យា​ធ្វើ​បង្គន់​១​ឲ្យ​នាង​ប្រើ​ផ្ទាល់ នៅឯ​ផ្ទះ​របស់គាត់ ។​

​ចំណែក​សមាជិកគ្រួសារ​នារី​រូបនេះ បាន​ពន្យល់ថា គម្រោង​អាពាហ៍ពិពាហ៍​រវាង Lucknow និង​គូ​ដណ្តឹង​របស់​នាង ត្រូវបាន​បញ្ចប់ ក្រោយពី​ខាង​បុរស​ក្រោយ​បាន​យល់​ព្រមធ្វើ​បង្គន់​១​ឲ្យ​នាង នៅឯ​ផ្ទះ​របស់គាត់ ។​

​គួរ​បញ្ជាក់ថា នាង Lucknow និង​គូ​ដណ្តឹង បាន​ព្រមព្រៀងគ្នា​ថា នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍ ខាង​កូនកំលោះ​នឹង​បង្ហាញ​ដល់​ភ្ញៀវ​នូវ​បង្គន់​ថ្មី​មួយ និង​បន្ទាប់មក រៀបនឹង​គ្នា​តែម្តង ។​

កូនក្រមុំ​ទាត់​កូនកំលោះ​ចោល​ដូច​ស្ពៃ​​នៅ​ថ្ងៃ​មង្គលការ និង​រៀបការ​ជាមួយ​ប្រុស​ផ្សេង ព្រោះ​ខឹង​កូនកំលោះ​លេប​ពាក្យសម្តី​មិន​សង់​បង្គន់​ឲ្យ​នាង​

​ទោះជា​យ៉ាងណា នៅ​ថ្ងៃ​មង្គលការ​មកដល់​, ខាង​កូនស្រី​ក៏បាន​ដឹងថា ខាង​កូនកំលោះ​មិន​រក្សា​ពាក្យសម្តី​របស់គាត់ និង​ពុំ​ឃើញ​មាន​បង្គន់​ណាមួយ​ត្រូវធ្វើ​ឡើយ ។​

​ឮដូច្នេះ ក្រុមគ្រួសារ​ក៏បាន​គាំទ្រ​ការសម្រេចចិត្ត​របស់ Lucknow ដែល​ក៏​ពុំ​យល់ព្រម​រៀបការ​ជា​មួយគូ​ដណ្តឹង​របស់​នា​ង​ដែរ ។​

​យ៉ាងណាមិញ ដើម្បី​កុំ​ឲ្យ​កូនក្រមុំ​ក្រៀមក្រំ​ចិត្ត​ស្អិត​ទ្រូង​, អ្នករៀបចំ​កម្មវិធី​ក៏បាន​ជួយ​ជ្រុំ​ជ្រែង​នាង ដោយ​ពួកគេ​បាន​ស្វះស្វែង​រកឃើញ​បុរស​ម្នាក់​មាន​បង្គន់​នៅឯ​ផ្ទះ​របស់គាត់ ដែល​គាត់​ក៏​ពេញចិត្ត​យល់ព្រម​រៀបការ​ជាមួយ​នាង​ផងដែរ ៕