មហា​ស៊យៈ ស្លាប់​ព្រោះ​ស្វា​រុញ​ដុំថ្ម​ធ្លាក់​ចំក្បាល​

​វា​ជា​រឿងហេតុ​ដ៏​កម្រ​ប្រទះ និង​មហា​ស៊យ គ្រា​ដែល​លោក ម៉ូ​វ អាយុ ៦៧ ឆ្នាំ អតីត​ប្រធាន​ក្រុម​ក្រុមហ៊ុន ភោជនីយដ្ឋាន​អាហារ និស្សិត​សៀង​ហៃ រងគ្រោះថ្នាក់​ដល់​ជីវិត ក្រោយពេល​ដុំថ្ម​១​ដុំ​បាន​ធ្លាក់​ចំក្បាល​របស់គាត់ ។​

​វា​ពុំមែន​ជា​រឿង​ចៃដន្យ​កើតឡើង​ដោយ​ធម្មជាតិ​ទេ ព្រោះ “​ឃាតករ​” ដែល​ច្រាន​ទម្លាក់​ថ្ម​នោះ​ជាស​ត្វ​ស្វា​១​ក្បាល នៅ​សួន​ជីវសាស្ត្រ​នា​ភ្នំ​វ៉ាន​ផាយ ខេត្ត ហ៊ី​ណាន ប្រទេស​ចិន ។ ទោះបីជា​ក្រោយ​ហេតុការណ៍​ភ្លាមៗ គេ​បាន​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ តែដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក គាត់​ក៏បាន​លាចាក​លោក​នេះ​ទៅ ។​

​បុគ្គលិក​ម្នាក់​នៃ​សួនសត្វ ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ទៅជា​មួយ​ក្រុមហ៊ុន ក្នុង​ដំណើរ​ទស្សនា​ថតរូប​មួយ ហើយ​សត្វ​ស្វា​ពិតជា​ពុំមាន​កំហុស​អ្វី​ទេ ។ រីឯ​សួន​ជីវសាស្ត្រ​ចម្រុះ​នេះ ក៏​កំពុង​ត្រូវបាន​បិទទ្វា ដើម្បី​បំរើ​ដល់​ការស៊ើបអង្កេត ៕

មហា​ស៊យៈ ស្លាប់​ព្រោះ​ស្វា​រុញ​ដុំថ្ម​ធ្លាក់​ចំក្បាល​​លោក ម៉ូ​វ​