ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​

ក្មេងប្រុសតូចម្នាក់ ដែលធ្លាក់ចូលទៅក្នុងគំលាតនៃអណ្តូងទឹកមួយ ស្ថិតនៅភូមិ Beihai ខេត្ត Guangxi ភាគខាងត្បូងចិន ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ១៩ មេសា ២០១៦ ដោយក្មេងប្រុសតូចម្នាក់ អាយុ ២ ខួប បានធ្លាក់ចូលដល់បាតនៃគំលាតជម្រៅ ៥ ម៉ែត្រ រវាងខ្នោះអណ្តូង និងផ្ទៃដីព័ទ្ធជុំវិញ ។

បើតាមប្រភពព័ត៌មានឲ្យដឹង ឪពុកកុមាររងគ្រោះនេះ លោក Shi បានកំពុងធ្វើអណ្តូងទឹក១ និងចៃដន្យ កូនរបស់គាត់នេះ ក៏បានធ្លាក់ចូលគំលាតនៃអណ្តូងនោះតែម្តង ។

យោងតាមប្រភពខាងលើ នៅមុនពេលកើតហេតុ លោក Shi បានកំពុងជីកអណ្តូងទឹកមួយ នៅជាប់ផ្លូវក្នុងភូមិរបស់គាត់ ដើម្បីស្រោចស្រពស្រែចម្ការរបស់គាត់ ។

ទោះជាយ៉ាងណា ក្រោយហេតុការណ៍បានកើតឡើងភ្លាមៗ ក្រុមពន្លត់អគ្គីភ័យក្នុងតំបន់ ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះកូនក្មេងនេះ ។

យ៉ាងណាមិញ ក្រោយពិភាក្សាគ្នាមួយសន្ទុះ, ឪពុករូបនេះ ក៏បានសម្រេចចុះទៅក្នុងអណ្តូង ដោយមានជំនួយពីក្រុមពន្លត់អគ្គីភ័យ ដែលពួកគេក៏បានបញ្ជូនឧបករណ៍អុកស៊ីហ្សែនទៅជាមួយគាត់ផងដែរ ។

គាត់បានចោះប្រហោង១ទៅនឹងខ្នោះអណ្តូង ដែលមានវិជ្ជមាត្រ ៨០ សង់ទីម៉ែត្រ ដើម្បីបាយកដីចេញពីខាងក្រោមកូនប្រុសរបស់គាត់ ដើម្បីទាញវាចូលក្នុងអណ្តូង ។

សូមបញ្ជាក់ថា ក្រោយប្រតិបត្តិការសង្គ្រោះប្រើរយៈពេល ២ ម៉ោង ក្មេងប្រុសនេះ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ដោយគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយវាក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ដើម្បីត្រួតពិនិត្យសុខភាព ៕

ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ត្រូវបាន​ជួយសង្គ្រោះ ក្រោយ​ធ្លាក់​ចូលក្នុង​គំលាត​នៃ​អណ្តូងទឹក​១​ដែល​ជីក​ដោយ​ឪពុក​