តម្លើង​ភ្លើង​សញ្ញា​ចរាចរ​នៅលើ​ផ្ទៃដី ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកញៀន​បរិ​ក្ខា​…​ឆ្លាត​វៃ​

ទីក្រុង Augsburg នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ គឺជាកន្លែងដំបូងបង្អស់លើពិភពលោក បានតម្លើងភ្លើងសញ្ញាចរាចរលើផ្ទៃផ្លូវ ។ នេះជាដំណោះស្រាយ “គន្លឹះ” របស់រដ្ឋការទីក្រុងនេះ សំដៅទប់ស្កាត់ការកើតឡើងនូវគ្រោះថ្នាក់ជាយថាហេតុ ព្រោះអ្នកញៀនបរិក្ខា “ឆ្លាតវៃ” ច្រើនឱនក្បាលផ្តោតសម្លឹងលើអេក្រង់ទូរស័ព្ទ ទោះបីពួកគេកំពុងចូលរួមចរាចរលើដងវិថីក្តី ។ ហេតុនេះ ពួកគេប្រាកដជាពុំបានសម្លឹងឃើញនូវគ្រោះថ្នាក់ស្ថិតនៅពីខាងមុខខ្លួនទេ ។

គួររម្លឹកឡើងវិញថា កាលពីខែ មីនា កន្លងទៅ ក្មេងស្រីវ័យ ១៥ ឆ្នាំ ម្នាក់ បានស្លាប់ដោយសារខ្សែរថមេត្រូក្រោមដីបុក ។ ពេលនោះ ក្មេងស្រីនេះ កំពុងពាក់ប្រដាប់ស្តាប់សម្លេងនៅត្រចៀកផង ហើយដៃចុះទូរស័ព្ទលេងផង រួចដើរឆ្លងផ្លូវដោយពុំបានសម្លឹងមើលអ្វីទាំងអស់ ។

រដ្ឋការក្រុង ក៏បានបញ្ជាឲ្យបង្កង់នូវភ្លើងសញ្ញាចរាចរជា “ខ្សែ” ពិសេសនៅតាមផ្លូវបំបែកដែលច្រើនមានពួកនិស្សិតដើរឆ្លងកាត់ និងមានការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈច្រើន ។ ឥឡូវនេះ ប្រសិទ្ធភាពនៃទង្វើរនេះកំពុងត្រូវបានអាជ្ញាធរតាមមើលដោយយកចិត្តទុកដាក់ មុននឹងសម្រេចថាគួរគប្បីធ្វើបែបនេះ នៅក្នុងទីក្រុងទាំងមូលដែរ ឬ ទេ ។

តម្លើង​ភ្លើង​សញ្ញា​ចរាចរ​នៅលើ​ផ្ទៃដី ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកញៀន​បរិ​ក្ខា​…​ឆ្លាត​វៃ​អំពូលភ្លើង LED ជាខ្សែត្រូវបានបង្កប់លើផ្ទៃផ្លូវ

Tobias Harms បុគ្គលិករបស់ក្រុមហ៊ុន Stadtwerke Augsburg ឲ្យដឹងថា “យើងខ្ញុំពិនិត្យឃើញថា បណ្តាភ្លើងសញ្ញាចរាចរនៅតាមបង្គោលបានឃ្លាតចាកពីខ្សែចក្ខុរបស់អ្នកធ្វើដំណើរហើយ ។ ហេតុនេះ យើងខ្ញុំសំរេចបង្កប់នូវខ្សែភ្លើងបន្ថែម ។ កាន់តែច្រើន ប្រហែលមនុស្សទាំងឡាយមើលឃើញវាគ្រាន់ជាងមុន” ។

បាតុភូតខាងលើកំពុងមានលក្ខណៈជាសកល ពិសេសក្រុមយុវវ័យ ៕

តម្លើង​ភ្លើង​សញ្ញា​ចរាចរ​នៅលើ​ផ្ទៃដី ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកញៀន​បរិ​ក្ខា​…​ឆ្លាត​វៃ​រដ្ឋការទីក្រុងសង្ឃឹមថា អាចទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុបាន

តម្លើង​ភ្លើង​សញ្ញា​ចរាចរ​នៅលើ​ផ្ទៃដី ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកញៀន​បរិ​ក្ខា​…​ឆ្លាត​វៃ​នេះជាផ្លូវដើរសំរាប់អ្នក “ញៀនទូរស័ព្ទ” នៅចិន