ពពែ​កើតកូន​មក​ដូច​ពពែ​តែ​…​រោម ក្រៅពីនោះ​ដូច​មនុស្ស​ទៅវិញ​

លោក Ibrahim Basir អាយុ ៦៣ ឆ្នាំ ជាកសិករម្នាក់រស់នៅភូមិ Falda ប្រទេសម៉ាឡេស៊ី ឲ្យដឹងថា ខ្លួនពិតជារីករាយ គ្រាពពែដែលលោកចិញ្ចឹមកើតបានកូនពពែ១ ។ ប៉ុន្តែ អារម្មណ៍នោះបានប្រែក្លាយទៅជាការតក់ស្លុត ពេលឃើញពពែនេះមានផ្ទៃមុខស្រដៀងនឹងមនុស្សទៅវិញ ។ កូនពពែបានងាប់ទៅវិញ ក្រោយពេលកើតភ្លាមៗ ។

លោក Basir ឲ្យដឹងទៀតថា ក្រោយពេលទទួលបានព័ត៌មានពីកម្មករភ្លាម លោកបានទៅត្រួតពិនិត្យមើល ហើយ “ខ្ញុំពិតជាស្លុតចិត្ត គ្រាឃើញផ្ទៃមុខ ច្រមុះ ជើង រួមទាំងរាងកាយរបស់ពពែបែរជាស្រដៀងនឹងមនុស្សបែបនេះ ។ ការខុសគ្នា ស្ថិតនៅត្រង់រោមរបស់វាជារោមពពែប៉ុណ្ណោះ” ។

ទោះបីមានអ្នកឲ្យតម្លៃ ដើម្បីទិញខ្មោចកូនពពែនេះក្តី តែលោក Basir បានសម្រេចចិត្តក្លាស្សេវា រួចប្រគល់ឲ្យផ្នែកពេទ្យសត្វធ្វើការស្រាវជ្រាវ ដើម្បីដឹងពីមូលហេតុនាំឲ្យមានការប្រែប្រួលបែបនេះ ៕

ពពែ​កើតកូន​មក​ដូច​ពពែ​តែ​…​រោម ក្រៅពីនោះ​ដូច​មនុស្ស​ទៅវិញ​ផ្ទៃមុខ រាងរៅរបស់កូនពពែដូចនឹងទារកម្នាក់