ទៀតហើយ​! យន្តហោះ​១​គ្រឿង​បុក​បក្សី បណ្តាល​ឲ្យ​កំពិត​ច្រមុះ​យ៉ាង​ធំ ខណៈពេល​ហោះ​ចេញពី​ព្រលាន​

ជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ American Airlines បានធ្វើការចុះចតបន្ទាន់ នៅឯព្រលានយន្តហោះ Seattle-Tacoma កាលពីថ្ងៃពុធ ទី ២៧ មេសា ២០១៦, ក្រោយយន្តហោះនេះ បានបុកបក្សី១ហ្វូង ខណៈហោះឡើងពីព្រលាន ដែលបណ្តាលកំពិតយ៉ាងធំនៃផ្នែកច្រមុះរបស់វា ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជើងហោះហើរនេះដែលមានលេខសំគាល់ 2310 បានហោះចេញពីព្រលានយន្តហោះ Sea-Tacoma នៅវេលាម៉ោងប្រមាណ ៣ និង ៣៦ នាទី រសៀល ថ្ងៃពុធ ឆ្ពោះទៅកាន់ព្រលានយន្តហោះ Dallas/Fort Worth ។

គួរបញ្ជាក់ថា ក្រោយហោះចេញពីព្រលានយន្តប៉ុន្មាននាទីប៉ុណ្ណោះ អាកាសយានិកម្នាក់ បានជូនដំណឹងទៅក្រុមត្រួតពិនិត្យចរាចរផ្លូវអាកាស ដោយនិយាយថាៈ ពួកគេបានបើកបុកបក្សី១ ឬ ២ ក្បាល នៅពេលហោះចេញ និងថា ពួកគេនឹងត្រូវការចុះចតជាបន្ទាន់ ដើម្បីពិនិត្យមើលការខូចខាត ។

ក្រោយជូនដំណឹងនេះរួចហើយ, មិនដល់១ម៉ោងក្រោយ យន្តហោះក៏បានហោះត្រឡប់មកព្រលានវិញ នៅវេលាម៉ោង ៤ និង ២៥ នាទី ល្ងាច ។

ចំណែកពួកមន្ត្រី Sea-Tac បានសរសេរនៅលើ Twitter ថា មានអ្នកដំណើរចំនួន ១៥០ នាក់ នៅលើយន្តហោះ រួមជាមួយក្រុមសមាជិកអាកាសយានិកចំនួន ៦ នាក់ ផងដែរ និងថា ហេតុការណ៍នេះ ពុំបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ ៕

ទៀតហើយ​! យន្តហោះ​១​គ្រឿង​បុក​បក្សី បណ្តាល​ឲ្យ​កំពិត​ច្រមុះ​យ៉ាង​ធំ ខណៈពេល​ហោះ​ចេញពី​ព្រលាន​

ទៀតហើយ​! យន្តហោះ​១​គ្រឿង​បុក​បក្សី បណ្តាល​ឲ្យ​កំពិត​ច្រមុះ​យ៉ាង​ធំ ខណៈពេល​ហោះ​ចេញពី​ព្រលាន​ ទៀតហើយ​! យន្តហោះ​១​គ្រឿង​បុក​បក្សី បណ្តាល​ឲ្យ​កំពិត​ច្រមុះ​យ៉ាង​ធំ ខណៈពេល​ហោះ​ចេញពី​ព្រលាន​