សាហាវ​មែន​! ខឹង​បណ្តេញ​ចេញពី​ការងារ បុគ្គលិក​ព្រលានយន្តហោះ​បញ្ជា “​អា​អ៊ិ​ច​” បំផ្លាញ​យន្តហោះ​១​គ្រឿង​លេង​

បុរសរុស្ស៊ីម្នាក់ ត្រូវបានក្រុមហ៊ុនអាសចរណ៍រុស្ស៊ី UTair បណ្តេញចេញពីការងារ ។ ភ្លាមៗនោះ គេបានទៅបើកគ្រឿងចក្រកាយដីធំ១គ្រឿង និងបើកបោះពួយសំដៅយន្តហោះធុនតូច១គ្រឿងរបស់ក្រុមហ៊ុននោះ ដើម្បីបំផ្លាញតែម្តង ។

ប៉ុន្តែ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បាន Comment នៅលើវីដេអូនោះថា ការបំផ្លាញយន្តហោះនេះ គឺត្រូវបានគ្រោងទុករួចទៅហើយ ។ អ្នកលេងរូបនោះបន្ថែមថាៈ “ទាំងនេះគឺជាយន្តហោះលែងប្រើការកើតអស់ទៅហើយ” ។

ទោះជាយ៉ាងណា ប្រសិនជាការពិត របៀបសងសឹកដ៏កម្រប្រទះនេះ គឺពិតជាសាហាវ និងប្រហែលជាមានតែនៅប្រទេសរុស្ស៊ីប៉ុណ្ណោះ ៕