បុរស​ជា​ឪពុក​កាប់​ផ្តាច់​ដៃ​ទាំងពីរ​បុរស​អាយុ ១៧ ឆ្នាំ ដែល​រំលោភ​កូនស្រី​របស់គាត់​អាយុ ៧ ឆ្នាំ​

​ឪពុក​ក្មេងស្រី​រងគ្រោះ​ក្នុង​អំពើ​រំលោភ​ផ្លូវភេទ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​មនុស្សឃាត ក្រោយពី​ត្រូវបាន​ចោទប្រកាន់​កាប់​ផ្តាច់​ដៃ​បុរស​ម្នាក់ ដែល​បាន​រំលោភ​កូនស្រី​របស់គាត់ ។​

​ប៉ូលីស​នៅក្នុង​ប្រទេស​ឥណ្ឌា និយាយថា ពួកគេ​ចាប់ខ្លួន​ឪពុក​ម្នាក់ ដែល​សុំ​ពុំ​បញ្ចេញ​ឈ្មោះ ក្រោយពី​ត្រូវបាន​ចោទប្រកាន់​កាប់​ផ្តាច់​ដៃ​ទាំង​២​របស់​បុរស​ឈ្មោះ Parminder Singh អាយុ ១៧ ឆ្នាំ ដែល​បាន​រំលោភ​កូនស្រី​អាយុ ៧ ឆ្នាំ របស់​ឪពុក​រូបនោះ ។​

Singh ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ ខណៈ​បុរស​អាយុ ២៥ ឆ្នាំ ជា​ឪពុក​ក្មេងស្រី​រងគ្រោះ ក្លាយជា​អ្នកទោស​ពីបទ​ចោទប្រកាន់​ប៉ុនប៉ង​មនុស្សឃាត ។​

​គួរ​បញ្ជាក់ថា ឪពុក​រូបនោះ បាន​វាយប្រហារ​ទៅលើ​ជន​ចាប់រំលោភ​ជាមួយ​កាំបិទ ។ ក្រៅពី​បង្ក​ឲ្យ​របួស​ក្បាល​បុរស​នោះ​, គាត់​ក៏បាន​កាប់​ផ្តាច់​ដៃ​ទាំង​២​របស់​វា​ផងដែរ ដើម្បី​ជាការ​សងសឹក ។​

​មនុស្ស​នៅ​កន្លែងកើតហេតុ បាន​នាំយក Singh ទៅកាន់​មន្ទីរពេទ្យ​ស៊ីវិល Bathinda, ទីកន្លែង​ដែល​ជន​រូបនេះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ គ្រូពេទ្យ​ដែល​ព្យាបាល Singh និយាយថា បុរស​នេះ​ត្រូវបាន​នាំយកមក​ដោយ​គ្មាន​កដៃ​ទាំងពីរ ។​

​ក្រោយមក ប៉ូលីស​ក៏បាន​នាំយក​កដៃ​របស់​បុរស​នេះ មកកាន់​មន្ទីរពេទ្យ ហើយ​ដៃ​ទាំងពីរ​ត្រូវ​ត​ភ្ជាប់​ឡើងវិញ ៕​

បុរស​ជា​ឪពុក​កាប់​ផ្តាច់​ដៃ​ទាំងពីរ​បុរស​អាយុ ១៧ ឆ្នាំ ដែល​រំលោភ​កូនស្រី​របស់គាត់​អាយុ ៧ ឆ្នាំ​បុរស​ជា​ឪពុក​កាប់​ផ្តាច់​ដៃ​ទាំងពីរ​បុរស​អាយុ ១៧ ឆ្នាំ ដែល​រំលោភ​កូនស្រី​របស់គាត់​អាយុ ៧ ឆ្នាំ​Parminder Singh នៅក្នុងមន្ទីរពេទ្យ