ពួក​កូនសិស្ស​ព្រួត​វាយ​លោកគ្រូ​ឡើង​អន់ចង់ ខណៈ​ព្យាយាម​ចង់​ច្របាច់​.​ក​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​ពួកគេ (​មាន​វីដេអូ​)

​សិស្ស​ប្រុសៗ​មាន​គ្នា​ប្រមាណ ៥ នាក់ នៅក្នុង​ប្រទេស​ចិន បាននាំគ្នា​ព្រួត​វាយ​លោកគ្រូ​របស់​ពួកគេ​ឡើង​ទ្រោម នៅក្នុង​ថ្នាក់រៀន និង​បង្ហោះ​វីដេអូ​នៃ​ហេតុការណ៍​នេះ​ចូល​បណ្តាញ​សង្គម ។​

​បច្ចុប្បន្ន ក្រសួង​សន្តិសុខ​សាធារណៈ និង​ក្រសួង​អប់រំ កំពុងបើក​ការស៊ើបអង្កេត​ហេតុការណ៍​នេះ ដែល​បាន​កើតឡើង​នៅទីក្រុង Bozhu ។​

​យោងតាម​វីដេអូ​រីក​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណេ​ត​, មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​អំពើហិង្សា​រវាង​សិស្ស និង​គ្រូ នេះ គឺ​ដំបូង​ឡើយ​, សិស្ស​ប្រុស​ម្នាក់​បដិសេធ​ពុំ​ព្រម​ប្រគល់​កិច្ចការ​តេស្ត​របស់គាត់​ទេ ។ នៅពេលនោះ គ្រូ​របស់គេ​ក៏​កើតជា​ការក្តៅក្រហាយ និង​ព្យាយាម​កញ្ឆក់​កិច្ចការ​ពី​ដៃ​របស់​សិស្ស​រូបនោះ ។​

​នៅពេល​បរាជ័យ​ក្នុងការ​កញ្ឆក់​, លោកគ្រូ​នោះ​ក៏​យកដៃ​ចាប់​ច្បាម​.​កអាវ​កូនសិស្ស និង​ចាប់ផ្តើម​រុញ​ផ្ទប់​ជញ្ជាំង ។ ក្នុង​បំណង​ប៉ុនប៉ង​បញ្ឈប់​សកម្មភាព​ហិង្សា​របស់​គ្រូ​, សិស្ស​ប្រុស​នោះ​ក៏​ទះ​គ្រូ​១​កំភ្លៀង ។ ហើយ​ភ្លាមៗ​នោះ មិត្ត​រួម​ថ្នាក់​របស់​សិស្ស​នោះ ក៏បាន​ចូលរួម និង​វាយ​គ្រូ​របស់​ពួកគេ​យ៉ាង​សាហាវ​១​ប្រាវ ។ នៅ​ពួកគេ​បញ្ឈប់​សកម្មភាព​ព្រួត​វាយ​, ស្រាប់តែ​គ្រូ​នោះ​ដើរ​សំដៅ​កូនសិស្ស​ដែល​បដិសេធ​ពុំ​ប្រគល់​កិច្ចការ​ឲ្យ និង​ទះ​១​ភ្លៀង​យ៉ាងខ្លាំង ។ ឮដូច្នេះ មិត្តភក្តិ​របស់​សិស្ស​នោះ ក៏​ស្ទុះ​មក​វាយ​ប្រតប់​គ្រូ​រូបនេះ​យ៉ាង​សន្ធាប់ និង​រុញ​គាត់​ផ្ទប់​កាច់ជ្រុង​ជញ្ជាំង​ថ្នាក់ ។​

​ទោះជា​យ៉ាងណា គ្រូ​នោះ​ពុំ​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ។ គាត់​ក៏​នៅតែ​ដើរទៅ​ទះកំភ្លៀង​កូនសិស្ស​ដដែល​ជា​លើក​ទី​២, ប៉ុន្តែ លើក​នេះ លោកគ្រូ​នោះ​ឡើង​ទ្រោម និង​អន់ចង់ ។​

​ជា​ចុងក្រោយ​, លោកគ្រូ​រូបនោះ ក៏បាន​ស​ម្រេ​ចិត្ត​បញ្ឈប់​កំហឹង​របស់គាត់​ចំពោះ​សិស្ស​, និង​ជា​លទ្ធផល គាត់​បន្សល់ទុក​នូវ​ផ្ទៃមុខ​ឡើង​ក្រហម​ប៉ាំង និង​រហែ​កអាវ ៕​

ពួក​កូនសិស្ស​ព្រួត​វាយ​លោកគ្រូ​ឡើង​អន់ចង់ ខណៈ​ព្យាយាម​ចង់​ច្របាច់​.​ក​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​ពួកគេ (​មាន​វីដេអូ​)