បើ​ស៊យ​ត្រូវ​ប្រឈមមុខ​ជាមួយ​តោ តើ​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ឆក់យក​ឱកាស​រស់ ?

តាមគេហទំព័រ Lifehacker (អាមេរិក) នោះទោះបីជាការប្រឈមមុខតទល់ជាមួយមួយតោព្រៃ វាកម្រកើតមានក្តី ក៏ការយល់ដឹងអំពីរឿងបែបនេះ វាពុំបង់ខាតអ្វីឡើយ ។ តាមនោះគឺ៖

រូបខាងភាពខាងក្រោមនេះ បានបកស្រាយពីរបៀបដែលអ្នកគប្បីធ្វើ ប្រសិនបើស៊យហួសប្រមាណ ដែលបង្ខំត្រូវប្រឈមមុខតទល់ជាមួយសត្វតោក្នុងព្រៃ ។

ជំហានបឋមនោះ ទោះបីអ្នកភ័យខ្លាចយ៉ាងណា ក៏ពុំត្រូវរត់ដែរ ។ ការរត់វានឹងរំញោចឲ្យតោដេញតាមអ្នក ។

បន្ទាប់មក ត្រូវពង្រឹងស្មារតី ហើយប្រឹងសំដែងឲ្យឃើញអ្នកកាន់តែធំ កាន់តែប្រសើរ ។ អ្នកគប្បីទាញអាវឲ្យតឹង បំណងឲ្យតោគិតថា អ្នកពិតជាធំច្រើនជាងការគិត ។

នៅពេលធ្វើកាយវិការនេះ ត្រូវប្រឹងបង្កើតសម្លេងគ្ឌុងគ្ឌាំងខ្លាំងៗ កាន់តែខ្លាំងកាន់តែល្អ ពិសេសគឺស្រែក ឬ ប្រើឧបករណ៍អ្វីដែលមានស្នូរខ្លាំងៗ ដើម្បីសំឡុតវា ។ ភ្នែករបស់អ្នកត្រូវសម្លឹងឲ្យចំវាជានិច្ច ដើម្បីកុំឲ្យវាគិតថា អ្នកជា “ចំណី” បន្ទាប់មក ដើរថយក្រោយសន្សឹមៗ ។

សង្ឃឹមថា កាយវិការទាំងឡាយខាងលើ អាចជួយឲ្យអ្នករស់រានមានជីវិត ។ ប្រសិនបើវាវាយប្រហារ ត្រូវប្រើអស់កម្លាំងកាយចិត្ត ដើម្បីតបត ។ តោព្រៃវានឹងចាកចេញទៅ ប្រសិនវាទទួលអារម្មណ៍ថា អ្នកកាចសាហាវណាស់ ។ កុំធ្វើពុតជាស្លាប់ឲ្យសោះ ៕

បើ​ស៊យ​ត្រូវ​ប្រឈមមុខ​ជាមួយ​តោ តើ​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ឆក់យក​ឱកាស​រស់ ?