បុរស​កំហូច​ម្នាក់​ចង់​…​រំលោភ តែ​ប៉ះចំ​ស្ត្រី​ពោរពេញ​ដោយ​វិជ្ជា​គុន ត្រូវ​ទ្រោម​ខ្លួន​ក្នុង​កន្លែង​យោង​ឡើង​ជណ្តើរយន្ត (​មាន​វីដេអូ​)

វីដេអូនឹកស្មានមិនដល់ និងអស្ចារ្យមួយ ដែលត្រូវបានចែករំលែកលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញស្ត្រីពោរពេញដោយវិជ្ជាគុនដ៏ជំនាញម្នាក់ បានផ្តល់ “មេរៀន” យ៉ាងចាស់ដៃ ទៅលើបុរសម្នាក់ដែលព្យាយាមយារយីកេរ្តិ៍ខ្មាសនាង នៅក្នុងកន្លែងយោងឡើងនៃជណ្តើរយន្តផ្សារទំនើប១កន្លែង នៅក្នុងប្រទេសចិន ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងជណ្តើរយន្តផ្សារទំនើប១កន្លែង នៅក្នុងប្រទេសចិន កាលពីល្ងាចថ្ងៃទី ២៤ មេសា កន្លងមកនេះ ។

តាមរយៈខ្សែវីដេអូ បានបង្ហាញឲ្យឃើញ ដំបូងឡើយ បុរសកំហូចនោះបានឈរមើលនាងកំពុងចុចទូរស័ព្ទ និងដើរទៅពីខាងក្រោយ រួចចូលកៀកធ្វើជាអើតមើលនាងចុចទូរស័ព្ទ (តែភ្នែកផ្តោតលើដើមទ្រូងរបស់នាង) ។ ប៉ុន្តែ នៅពេលដឹងពីទង្វើចង់ “កេងចំណេញ” នេះ នាងក៏ងាកខ្លួនចេញ, ហើយបុរសរូបនោះក៏ដើរទៅផ្នែកម្ខាង និងឈររ៉េរ៉ទុយមុយ រួចចូលទៅកៀកពីក្រោយនាងម្តងទៀត និងចាប់ផ្តើមលើកដៃស្តាំដាក់គងពីលើស្មារបស់នាង បំណងស្ទាបអង្អែលដើមទ្រូងរបស់នាង ។ ប៉ុន្តែ “គោលបំណងនឹកស្មានថាបានឆ្ងាញ់ស្រួលៗ” របស់វា ត្រូវនាងប្រតិកម្មភ្លាមៗ ដោយនាងបានគ្រវាត់១កែងផ្ងាកក្រោយ និងទះ១កំភ្លៀងឡើងវិលកន្ទាសឡង់ រួចឈួស១ជើងចំចុងដង្ហើម និងថែម១ជង្គង់ឡើងទ្រោមតែម្តង ៕

បុរស​កំហូច​ម្នាក់​ចង់​…​រំលោភ តែ​ប៉ះចំ​ស្ត្រី​ពោរពេញ​ដោយ​វិជ្ជា​គុន ត្រូវ​ទ្រោម​ខ្លួន​ក្នុង​កន្លែង​យោង​ឡើង​ជណ្តើរយន្ត (​មាន​វីដេអូ​)

ចង់ដឹងថា ស្ត្រីខាងលើផ្តល់មេរៀនដល់បុរសកំហូចនេះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!