សាកល​វិទ្យាល័យ ចិន និង​ជប៉ុន ផ្តល់​អាហារូបករណ៍​ថ្មី​ដល់​និស្សិត​កម្ពុជា

ភ្នំពេញៈ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅចិនផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ១០កន្លែងដល់និស្សិតកម្ពុជាសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០១៦-២០១៧។

លក្ខណ្ឌនៃការជ្រើសរើស

បេក្ខជនទាំងពីរភេទត្រូវ៖ មានសញ្ជាតិខ្មែរ មានសញ្ញាប័ត្រទុតិយភូមិដែលមាននិទ្ទេស A B C រឺ D មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ (មានលិខិតបញ្ជាក់ច្បាស់លាស់) និង មានសុខភាពល្អបរិបូរណ៍ សុខភាពរាងកាយ និងសតិបញ្ញា ។

– កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦

– កន្លែងទទួលពាក្យ៖ នាយកដ្ឋានទំនាក់ទំនង អាហារូបករណ៍ (អគារលេខ២៣ ផ្លូវលេខ៣១០ ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរា)។

ដោយឡែក ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ក៏បានផ្ដល់អាហារូបករណ៌ សម្រាប់ឆ្នាំសិក្សា ២០១៧ ដល់និស្សិតកម្ពុជា ដែលមានបំណងចង់ទៅបន្ដការសិក្សានៅប្រទេសជប៉ុនផងដែរ។

១. ថ្នាក់ក្រោយឧត្ដមសិក្សា Research Students
២. ថ្នាក់ឧត្ដមសិក្សា Undergraduate Students
៣. ថ្នាក់មធ្យមសិក្សាបច្ចេកទេស College of Technology Students
៤. ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ Specialized Training College Students ។

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ ២០១៧ នេះ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦។

ទទួល និងដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងអាហារូបករណ៍ដែលមានអាសយដ្ឋានអគារលេខ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ ម៉ែត្រ) ។

ព័ត៌មានបន្ថែម៖ www.kh.emb-japan.go.jp/index-e.htm

សាកល​វិទ្យាល័យ ចិន និង​ជប៉ុន ផ្តល់​អាហារូបករណ៍​ថ្មី​ដល់​និស្សិត​កម្ពុជា

ប្រភពៈ ភ្នំពេញប៉ុស្តិ៍