ក្រុម​សិទ្ធិ​សត្វ​ផ្ទុះ​កំហឹង ក្រោយ​ដំរី «​សំបូរ​» ដួល​ងាប់​តាមផ្លូវ ខណៈ​ដឹក​ភ្ញៀវទេសចរ​ក្នុង​អាកាសធាតុ​ដ៏​សែន​ក្តៅ​

ការសែតបរទេសមួយចុះផ្សាយនៅថ្ងៃទី ២៩ មេសា នេះ ឲ្យដឹងថា ក្រុមសិទ្ធិសត្វបានកំពុងផ្ទុះកំហឹង ក្រោយដំរីញី១ក្បាលឈ្មោះ សំបូរ បានដួលងាប់តាមផ្លូវ ខណៈកំពុងដឹកភ្ញៀវទេសចរ នៅក្នុងថ្ងៃដ៏ក្តៅប្រេះក្រហែងមួយ ។

ពួកសកម្មជនសិទ្ធិសត្វ បានកំពុងអំពាវនាវឲ្យមានស៊ើបអង្កេតមួយ ក្រោយនាង សំបូរ អាយុ ៤៥ ឆ្នាំ បានដឹកភ្ញៀវទេសចរទៅកាន់ប្រាសាទមួយកន្លែង ក្នុងខេត្តសៀមរាម បើទោះបីការពិតថា កម្តៅថ្ងៃឡើងដល់ ៤០ អង្សាសេ ក៏ដោយ ។

ចំណែកពេទ្យសត្វបានបញ្ជាក់ថា សំបូរ បានងាប់ដោយសារគាំងបេះដូង ខណៈពេលដែលកម្តៅឡើងខ្ពស់, អស់កម្លាំង និងព្រមទាំងខ្វះខ្យល់ដែលជួយឲ្យវាត្រជាក់ នាពេលនោះ ។

គួរបញ្ជាក់ផងដែរ សំបូរ បាននិងកំពុងធ្វើការឲ្យក្រុមហ៊ុនដំរីអង្គរ «Ankor Elephant Company» អស់រយៈពេល ១៥ ឆ្នាំ មកហើយ ។ នៅដើមសប្តាហ៍នេះ សំបូរ បានដឹកភ្ញៀវ២នាក់ ដោយធ្វើដំណើរក្នុងរយៈពេល ៤៥ នាទី, មុនពេលវាងាប់ក្នុងអាកាសធាតុដ៏អាក្រក់បែបនេះ ។

ញតិមួយត្រូវបានដាក់ចេញ ដើម្បីបញ្ចប់ការជិះដំរីនៅឯឧស្យានបុរាណអង្គរ ។

ពួកសកម្មជនជឿថា នេះគឺជាការទាក់ទាញភ្ញៀវទេសចរដ៏ឃោរឃៅមួយ ដែលត្រូវបានបង្ហាញឲ្យឃើញជាការធ្វើទុក្ខទោសដល់សត្វដំរី, ហើយក៏អាចធ្វើឲ្យខូចប្រយោជន៍ដល់វិស័យទេសចរណ៍របស់ប្រទេសផងដែរ ៕

ក្រុម​សិទ្ធិ​សត្វ​ផ្ទុះ​កំហឹង ក្រោយ​ដំរី «​សំបូរ​» ដួល​ងាប់​តាមផ្លូវ ខណៈ​ដឹក​ភ្ញៀវទេសចរ​ក្នុង​អាកាសធាតុ​ដ៏​សែន​ក្តៅ​