ខ្ជិល​រួមភេទ អាច​បណ្តាល​ឲ្យ​អ្នក​អាយុ​ខ្លី ?

​តាម Pose Sex ពុំ​គ្រាន់តែ​ជា​សកម្មភាព​ជីវសាស្ត្រ​ប៉ុណ្ណោះ​ទេ Sex គឺជា​វិធីសាស្ត្រ​បង្កើន​សុខភាព​ដ៏​អស្ចារ្យ ។ សក្ខី​សកម្ម​ថ្មីៗ​ខាងក្រោម​នៅ​បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​រួមភេទ -​បើ​អ្នក​ខ្ជិល នោះ​អាច​នាំ​ឲ្យ​អាយុ​ខ្លី ។​

១- Sex កាត់បន្ថយ​ទម្ងន់​
​ចំពោះ​អ្នក​ចង់​កាត់បន្ថយ​ទម្ងន់ Sex ជា​វិធីសាស្ត្រ​ដ៏​វិសេសវិសាល សំរាប់​ជួយ​ដល់​អ្នក ។ ព្រោះថា កា​រួមភេទ​អា​ចក​ម្ទេ ២០០ កាឡូរី ក្នុងអំឡុង ៣០ នាទី ។ ក្រៅពីនោះ វា​នៅ​ជំរុញ​ដំណើរ​ការផលិត phenetylamine ដែលជា​សារធាតុ​មួយ​មាន​សមត្ថភាព​ជួយ​បន្ថយ​អារម្មណ៍​ឃ្លាន​អាហារ ។​

២- Sex ជួយ​ប្រឆាំងនឹង​ភាពចំណាស់​
Sex ជំរុញ​ដល់​ដំណើរ​ការផលិត Colagen ដែលជា​សារធាតុ​ជួយ​ដល់​ការ​បន្តឹង​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​មាន​ពណ៌​ក្រហមព្រឿងៗ ។ គ្រា​ដែល​ស្ត្រី​កាន់តែ​មាន​វ័យ​ចំណាស់ នោះ​កំរិត​រស់​រវើក និង​ភ្លឺរលោង​របស់​ស្បែ​ធ្លាក់ចុះ ។ ការ​រួមភេទ​អចិន្ត្រៃយ៍ ជា​ដំណោះស្រាយ​ល្អ​បំផុត ដើម្បី​រក្សា​សភាព​ស្បែក​ឲ្យ​នៅ​ល្អ ។ ក្រៅពីនោះ Sex នៅបាន​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា​ផងដែរ ។​

៣- Sex ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ​
Sex ក៏​ជា​វិធីសាស្ត្រ​ដ៏​ប្រសើរ​ក្នុងការ​រារាំង​ជំងឺ​ក្អក និង​គ្រុនក្តៅ ។​នៅពេល​រួមភេទ សរីរាង្គ​នឹង​ផលិត​សារធាតុ​មួយ​ឈ្មោះថា immunoglobulin A វា​មាន​សមត្ថភាព​បង្កើន​ឋា​ម​ពល​ការពារ​រាងកាយ ។ ពេល​ឈានដល់​កំរិត​កំពូល​នៃ​ការរួម​ភេទ រាងកាយ​នឹង​បញ្ចេញ DHEA -​សារធាតុ​មួយ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​សី​រា​ង្គ​មាន​លំនឹង ធ្វើ​ឲ្យ​កើន​សមត្ថភាព​គិតពិចារណា​ជំរុញ​ការអភិវឌ្ឍន៍​ឆ្អឹង ក៏ដូចជា​ដំណើរការ​បង្កើត​កោសិកា ។​

៤- Sex ប្រសើរ​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
​ប្រព័ន្ធ​រំលាយ​អាហារ នឹងមាន​ដំណើរ​ការល្អ​ជាង​មុន គ្រា​ដែល​យើង​មានការ​រួមភេទ​ជា​ទៀងទាត់ ។ ហេតុ​នេះឯង ប្រសិទ្ធភាព​បន្ទាប់បន្សំ​នៃ​ការ​រួមភេទ គឺ​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ទំនាញ​យកបាន​នូវ​សារធាតុ​បំប៉ន គឺ​កាន់តែ​ល្អ​ឡើង ។​

៥- Sex ជួយ​រំសាយ​ស្ត្រេ​ស​
​ប្រសិនបើ​អ្នក​ចង់​ឲ្យ​រំសាយ​កង្វល់ នោះ​គប្បី​រួមភេទ​ឲ្យ​បានជា​ប្រចាំ ។ ព្រោះថា Sex នឹងធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​សារធាតុ Oxytocin ឬ គេ​ច្រើន​ហៅថា អ័រម៉ូន​ស្នេហា នៅមុន​ពេលមកដល់​នៃ​ចំណុចកំពូល ។ ការ​ឈានដល់​កំពូល ក៏​ជួយ​ជំរុញ​ដល់​សកម្មភាព​ផលិត endorphin ដែលជា​សារធាតុ​កាត់បន្ថយ​ការឈឺ​ចុកចាប់​នៃ​សរីរាង្គ​បែប​ធម្មជាតិ ។​

Endorphin ជា​សារធាតុ​ដ៏​មាន​ប្រយោជន៍ ចំពោះ​អ្នក​តែង​ជួប​នូវ​បញ្ហា​រអាក់រអួល​តំណេក ធ្វើការ​ហួង​កម្លាំង ឬ តានតឹង​អារម្មណ៍ ។​

៦- Sex ប្រឆាំងនឹង​រោគ​ផ្លូវចិត្ត​
​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ថា ស្ពែ​ម​ជា​សារធាតុ​ប្រឆាំងនឹង​រោគ​សោកសៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ស្ត្រី​ដែលមាន​ការរួម​ភេទ​ជាប្រចាំ ដោយ​ពុំ​ប្រើ​ស្រោម​ពន្យារកំណើត កម្រ​រង​ភាព​ធ្លាក់ចុះ​នៃ​ស្ថានភាព​ផ្លូវចិត្ត ប្រៀប​នឹង​អ្នក​ដែល​កម្រ​រួមភេទ ឬ រួមភេទ​តែង​ប្រើ​ស្រោមអនាម័យ ។ អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា គ្រា​ដែល​ស្ត្រី​ស្រូបយក​ស្ពែ​ម នោះ​រាងកាយ​របស់​ពួកគេ​ទទួលបាន​នូវ​សារធាតុ​ល្អៗ ពី​រាងកាយ​បុរស ជាអាទិ៍ៈ សង្ក​សី​, កាល់ស្យូម និង​ប្រូតេអ៊ីន ។​

​បញ្ហា​ទាំង​៦​ខាងលើ​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការ​រួមភេទ វា​ហាក់ដូចជា​គ្រប់គ្រាន់​សំរាប់​អ្នក​យល់ថាៈ វា​ជួយ​ឲ្យ​អ្នកមាន​អាយុ​…​វែង ?​

ខ្ជិល​រួមភេទ អាច​បណ្តាល​ឲ្យ​អ្នក​អាយុ​ខ្លី ? ខ្ជិល​រួមភេទ អាច​បណ្តាល​ឲ្យ​អ្នក​អាយុ​ខ្លី ?