BREAKING NEWS: លោក កឹម សុខា ចាកចេញពីកម្ពុជាដោយស្ងាត់ស្ងៀមមុននេះបន្តិច ទៅកាន់ទីក្រុងបាងកក ស្របពេលមន្រ្តីសង្គមស៊ីវិល៥នាក់ត្រូវបានឃាត់ខ្លួន

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូប ដែលមកពីកូតាគណបក្សសមរង្ស៊ី បានលួចបង្ហើបប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអញ្ជើញចាកចេញពីកម្ពុជាដោយស្ងាត់ស្ងៀម នៅវេលាម៉ោង ១០៖៣០នាទី នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ តាមរយៈជើងហោះហើរ PG932 ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។

ការចាកចេញពីប្រទេសរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីបែកធ្លាយសារសម្លេង សន្ទានាដ៏សំខាន់មួយរវាង លោក កឹម សុខា ជាមួយលោកមេឃុំ ស៊ាង ចែត និយាយអំពីការបញ្ចុះបញ្ចូលគ្រួសារកញ្ញា ខុម ច័ន្ទតារាទី ហៅ ស្រីមុំ កុំឲ្យខ្លាច និងកុំឲ្យនិយាយការពិតប្រាប់គេ។

មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា លោក កឹម សុខា បានឡើងយន្តហោះដោយទឹកមុខយ៉ាងស្រងូតស្រងាត់ និងក្រៀមក្រំ។

មតិមហាជនបានលើកឡើងថា ការចាកចេញរបស់លោក កឹម សុខា ដោយប្រញាប់ប្រញាល់នៅពេលនេះ ហាក់បីដូចជាលោក កឹម សុខា កំពុងគេចចេញពីការទទួលខុសត្រូវពាក់ព័ន្ធនឹងករណីអាស្រូវផ្លូវភេទរបស់ខ្លួន ហើយក៏ស្របពេលជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនមន្រ្តីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.បចំនួន៥នាក់។

មតិមហាជនបានបន្តឡើងឲ្យដឹងទៀតថា តើការចាកចេញរបស់លោក កឹម សុខា ពីប្រទេសកម្ពុជា យ៉ាងទាន់ហន់នៅពេលនេះ តើជាការគេចខ្លួនឬយ៉ាងណា? ព្រោះលោក កឹម សុខា កំពុងទទួលនូវពាក្យបណ្តឹងពីកញ្ញា ស្រីមុំ និងកញ្ញា ធី សុវណ្ណថា ដែលទាមទារទឹកប្រាក់ចំនួន១លាន និង៣០ម៉ឺនដុល្លារ៕

BREAKING NEWS: លោក កឹម សុខា ចាកចេញពីកម្ពុជាដោយស្ងាត់ស្ងៀមមុននេះបន្តិច ទៅកាន់ទីក្រុងបាងកក ស្របពេលមន្រ្តីសង្គមស៊ីវិល៥នាក់ត្រូវបានឃាត់ខ្លួន BREAKING NEWS: លោក កឹម សុខា ចាកចេញពីកម្ពុជាដោយស្ងាត់ស្ងៀមមុននេះបន្តិច ទៅកាន់ទីក្រុងបាងកក ស្របពេលមន្រ្តីសង្គមស៊ីវិល៥នាក់ត្រូវបានឃាត់ខ្លួន

ប្រភពៈ freshnewsasia