ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​រយៈ​ពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

អាជ្ញាធរថៃបានជំរុញឲ្យសាធារណជនស្នាក់នៅក្នុងផ្ទះសម្បែងនិងទទួលទានទឹកឲ្យបានច្រើន ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ក្ដៅហួតហែង ខណៈប្រទេសនេះកំពុងប្រឈមនឹងរលកកម្ដៅរយៈពេលវែងបំផុតនៅក្នុងរយៈពេល៦៥ឆ្នាំចុងក្រោយមកនេះ។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់សារព័ត៌មាន Channel News Asia។

អាកាសធាតុជាមធ្យមបានកើនឡើងលើសពី៤០អង្សាសេ នៅតាមបណ្ដាខេត្តជាច្រើននៅក្នុងខែមេសានេះ។

យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថាអាកាសធាតុជាមធ្យមនៅទូទាំងប្រទេសថៃបានកើនឡើងលើសកម្រិតប្រកាសអាសន្ន ហើយគេព្យាករណ៍ថារលកកម្ដៅនឹងបន្តកើតមាន។

នៅក្នុងខែមេសានេះ អាកាសធាតុនៅក្នុងតំបន់ជាច្រើនបានកើនឡើងរហូតដល់ជាង៤៤អង្សាសេ។

ក្រុមអាជ្ញាធរក៏បានរំលឹកប្រជាជនអំពីហានិភ័យនៃការលង់ទឹកដោយសារក្មេងៗសម្រុកទៅលេងឆ្នេរសមុទ្រ ស្រះទឹក និងទឹកបឹងចំពេលអាកាសក្ដៅហួតហែង។

ចាប់តាំងពីដើមខែមេសានេះកូនក្មេងដល់ទៅ១៣៥នាក់បានស្លាប់ដោយសារលង់ទឹកនៅក្នុងប្រទេសថៃ៕

ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​រយៈ​ពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

ប្រភពៈ VOD