រុស្ស៊ី នឹង​ប្រជែង​ជា​មួយ​នឹង​ពេល​វេលា និង​ភាព​មិន​ច្បាស់​ដើម្បី​ទៅ​ទីក្រុង Rio

វានៅសល់រយៈពេលត្រឹមតែ ១០ ថ្ងៃទៀតប៉ុណ្ណោះមុននឹងឈានដល់ព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio ហើយម្ចាស់ការពារតំណែងជើងលើវិញ្ញាសាលោតកម្ពស់ផ្នែកនារីនាង Anna Chicherova កំពុងតែស្ថិតក្នុងភាពស្រពេចស្រពិល ខណៈដែលប្រទេសរុស្ស៊ី កំពុងប្រជែងយកកៅអីមួយក្នុងយុទ្ធនាការអត្តពលកម្ម។

ខណៈដែលរដ្ឋាភិបាលរុស្ស៊ី និងអាជ្ញាធរកីឡា ព្យាយាមជម្នះលើរឿងអាស្រូវប្រើសារធាតុហាមឃាត់ កីឡាការិនី Chicherova កំពុងតែធ្វើបានយ៉ាងល្អទៅលើបច្ចេកទេសក្នុងមជ្ឈមណ្ឌលហ្វឹកហាត់ក្នុងទីក្រុង Sochi។

Chicherova បានប្រាប់ថា៖ «យើងកំពុងតែត្រៀមសម្រាប់អូឡាំពិក បើទោះបីមានអ្វីនៅចំពោះមុខក៏ដោយ។ ខ្ញុំកំពុងតែហ្វឹកហាត់ដើម្បីលទ្ធផលផ្សេងៗ»។

អូឡាំពិកឆ្នាំ ២០១៦ នៅទីក្រុង Rio នឹងក្លាយជាយុទ្ធនាការលើកទី ៤ និងអាចជាលើកចុងក្រោយរបស់នាង។

រឿងអាស្រូវប្រើប្រាស់សារធាតុហាមឃាត់ដែលបានជះឥទ្ធិពលអាក្រក់ដល់កីឡារបស់នាង បានធ្វើឲ្យមានភាពស្រពេចស្រពិលផ្សេងៗ៕

រុស្ស៊ី នឹង​ប្រជែង​ជា​មួយ​នឹង​ពេល​វេលា និង​ភាព​មិន​ច្បាស់​ដើម្បី​ទៅ​ទីក្រុង Rio

ប្រភពៈ ភ្នំពេញប៉ុស្តិ៍