លោក​ស៊ី៖ ចិន​នឹង​មិន​បណ្តោយ​ឲ្យ​ឧប​ទ្វីប​ កូរ៉េ​ច​លា​ចល​និង​កើត​សង្គ្រាម​នោះ​ឡើយ

ក្រុងប៉េកាំងៈ ប្រធានាធិបតី ចិន លោក ស៊ី ជីនភីង បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ីពី ថ្ងៃព្រហស្បតិ៍ថា ចិន នឹងមិនបណ្តោយឲ្យមានចលាចលនិងសង្គ្រាមផ្ទុះឡើង នៅក្នុងឧបទ្វីបកូរ៉េទេ ដែលនឹងមិនមែនជាផលប្រយោជន៍របស់អ្នកណាម្នាក់។

ចលនារបស់កូរ៉េខាងជើងដើម្បីអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលផ្គើននឹងសេចក្តីសម្រេចរបស់ អ.ស.ប. បានឲ្យចិនផ្ទុះកំហឹង និងបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់។ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស៊ី បានថ្លែងទៅកាន់សន្និសីទមួយស្តីពីវិធានការកសាងទំនាក់ទំនង និងទំនុកចិត្តនៅក្នុងតំបន់អាស៊ី។បើសិនជារឿងនោះកើតឡើង គ្មាននរណានឹងអត់ទ្រាំទេ។

ខ្ញុំសង្ឃឹមថា ភាគីទាំងអស់ នឹងដកខ្លួនចេញពីបង្កបញ្ហាដល់ភាគីម្ខាងទៀត និងបន្តការងារវិលត្រឡប់ទៅរកការចរចាវិញ។លោកស៊ី បាននិយាយថា ចិនបានកំពុងខិតខំប្រឹងប្រែងរក្សាសន្តិសុខទៅលើឧបទ្វីបកូរ៉េ និងបានបន្ថែមថា ចិននឹងបំពេញកាតព្វកិច្ចជាច្រើនក្នុងនាមជាសមាជិកអចិន្រៃ្តយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ខណៈបានអំពាវនាវឲ្យបន្តការចរចាជាមួយក្រុងព្យុងយ៉ាង។

លោកស៊ី បាននិយាយនៅក្នុងសុន្ទរកថាសំខាន់របស់លោកថា៖ «ចិនអនុវត្តសេចក្តីសម្រេចរបស់ អ.ស.ប. យ៉ាងពេញលេញនៅឯសន្និសីទស្តីពីសន្តិសុខក្នុងតំបន់ ដោយបានលើកឡើងពីជំហររបស់ចិនជាថ្មីថា បញ្ហានុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ គួរត្រូវបានដោះស្រាយតាមរយៈការពិភាក្សា និងការចរចា។

កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរលើកទី ៤ របស់ខ្លួនកាលពីខែមករានិងបានកើតឡើងបន្ទាប់ពីការធ្វើតេស្តមីស៊ីលជាច្រើនគ្រាប់។

លោក​ស៊ី៖ ចិន​នឹង​មិន​បណ្តោយ​ឲ្យ​ឧប​ទ្វីប​ កូរ៉េ​ច​លា​ចល​និង​កើត​សង្គ្រាម​នោះ​ឡើយប្រធានាធិបតីចិន លោកស៊ី ជីនភីង ថ្លែងសុន្ទរកថាបើក ។ Afp

រដ្ឋឯកោមួយនេះត្រូវបានគេរំពឹងទុកថា នឹងធ្វើតេស្តនុយក្លេអ៊ែរមួយទៀតនៅសមាជបក្សគ្រប់គ្រងអំណាចដ៏កម្ររបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែឧសភា នៅឯការធ្វើតេស្តនុយក្លេអ៊ែរនោះ មេដឹកនាំវ័យក្មេងលោកគីម ជុងអ៊ុន ត្រូវបានគេរំពឹងថាបានប្រឹងប្រែងពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន។

ចិនគឺជាសម្ព័ន្ធមិត្តសំខាន់តែមួយគត់របស់កូរ៉េខាងជើង ប៉ុន្តែមិនបានព្រមព្រៀងជុំវិញការផលិតអាវុធនុយក្លេអ៊ែរនិងគាំទ្រទណ្ឌកម្មថ្មីដ៏តឹងរ៊ឹងរបស់អ.ស.ប.ដែលត្រូវបានដាក់ពីខែមុន។

ក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងទុកនឹងធ្វើតេស្តបន្ថែមទៀតខណៈខ្លួនធ្វើសមាជបក្សដ៏កម្រនៅថ្ងៃទី ៦ ខែឧសភា និងចិនក៏បានអំពាវនាវឲ្យឧបទ្វីបកូរ៉េនេះ បោះបង់ចោលអាវុធនុយក្លេអ៊ែរ។

ទាហានអាមេរិកជិត ៣ ម៉ឺននាក់មានមូលដ្ឋាននៅកូរ៉េខាងត្បូងនិងកូរ៉េទាំងពីរ ធ្វើសង្រ្គាមតាមបច្ចេកទេស ក្រោយពីជម្លោះឆ្នាំ ១៩៥០-១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់មួយ មិនមែនសន្ធិសញ្ញាទេ។

លោកស៊ី ក៏បានប្រាប់សន្និសីទ នោះថា ចិននឹងការពារសន្តិសុខនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ខណៈខ្លួនស្ថិតក្នុងពេលតែមួយ គឺរក្សាបូរណភាព និងសិទ្ធិរបស់ខ្លួននៅទីនោះ។ចិន បានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ ដែលត្រូវបានគេជឿថាសម្បូរដោយប្រេងនិងឧស្ម័ន។

ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ក៏បានទាមទារផ្នែកជាច្រើននៃតំបន់ដែនទឹកនោះដែរដោយពាណិជ្ជកម្មដឹកជញ្ជូនមានតម្លៃរហូតដល់ ៥ ពាន់ពាន់លានដុល្លារ រៀងរាល់ឆ្នាំ។

ចិនបានធ្វើយោធូបនីយកម្មនិងសាងសង់នៅលើប្រជុំកោះតូចនៅក្នុងដែនទឹកដែលមានជម្លោះនៅក្នុងនោះមានផ្លូវយន្តហោះ ទោះបីជាខ្លួននិយាយថាភាគច្រើននៃសកម្មភាពរបស់ខ្លួនគឺដើម្បីគោលបំណងស៊ីវិលក្តី។

ក្រុមមន្ត្រីចិននិយាយថា អាមេរិក កំពុងជំរុញយោធូបនីយកម្ម និងបង្កឲ្យគ្រោះថ្នាក់ដល់ស្ថិរភាពជាមួយនឹងសេរីភាពនៃកិច្ចប្រតិបត្តិការនាវាចរណ៍ ដោយនាវាយោធា និងយន្តហោះរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។

អាមេរិក បាននិយាយថា ខ្លួនបានធ្វើការល្បាតទូទាំងពិភពលោកក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្ហាញថា សហគមន៍អន្តរជាតិមិនទទួលយកការរឹតត្បិតដោយប្រទេសខ្លះនៅក្នុងតំបន់ដែនទឹកអន្តរជាតិ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍