ប្រសិន​ក្លាយជា​ប្រធានាធិបតី​អាមេរិក នោះ​រដ្ឋាភិបាល​របស់​អ្នកស្រី Hillary Clinton មាន​ពាក់កណ្តាល​ជានា​រី​

​អតីត​ប្រមុខ​ការទូត​អាមេរិក Hillary Clinton បេក្ខភាព​មកពី​គណបក្ស​ប្រជាធិបតេយ្យ សំរាប់​ប្រកួត​យក​តំណែង​ប្រធានាធិបតី​អាមេរិក​, ប្រកាស​កាលពី​ថ្ងៃទី ២៥ មេសា ថា ប្រសិនបើ​ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី នោះ​អ្នកស្រី​នឹង​បង្កើត​រដ្ឋាភិបាល​មួយ​មាន​សម​មាត្រ ៥០/៥០ រវាង​បុរស និង​នារី ។​

​អ្នកស្រី​បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃទី ២៥ មេសា ក្នុង​កិច្ច​សន្ទរកថា​នៅ Philadelphia ហើយ​ត្រូវបាន​ចាក់ផ្សាយ​តាម​ស្ថានីយ៍ទូរទស្សន៍ MSNBC ។​

​តាម​អតីត​ប្រមុខ​ការទូត​រូបនេះ មូល​ហេតុដែល​អ្នកស្រី​ធ្វើ​ដូច្នេះ គឺ​ដើម្បី​បញ្ជាក់ថា នៅ​អាមេរិក បុរស និង​នារី មាន​សិទ្ធិ​ស្មើភាព​គ្នា ។​

​បច្ចុប្បន្ន ខុទ្ទកាល័យ​របស់​ប្រធានាធិបតី អូ​បា​ម៉ា​មាន​រដ្ឋមន្ត្រី ៤ ជានា​រី ក្នុងចំណោម​រដ្ឋមន្ត្រី ១៥ ។​

​តាម The New York Times អ្នកស្រី Clinton ទទួលបាន​ការគាំទ្ររ​បស់​តំណាង ១៩៤៨ សំរាប់​ដាក់ជូន​មហាសន្និបាត​បក្ស​ខាងមុខ ។ ខណៈពេល​នោះ លោក Bernie Sanders គូប្រជែង​មកពី​រដ្ឋ Vermont ទទួលបាន​ការ​គំ​ទ្រ​តែ ១២៤០ ប៉ុណ្ណោះ ។​

​តាម​លក្ខន្តិកៈ​របស់​ប​ក្ស​នេះ បេក្ខភាព​តំណាង​បក្ស​សំរាប់​ប្រកួត​យក​កៅអី​ប្រធានាធិបតី ត្រូវ​ទទួលបាន​ការគាំទ្រ​ពី​តំណាង​ចាំបាច់​ចំនួន ២.៣៨៣ ៕​

ប្រសិន​ក្លាយជា​ប្រធានាធិបតី​អាមេរិក នោះ​រដ្ឋាភិបាល​របស់​អ្នកស្រី Hillary Clinton មាន​ពាក់កណ្តាល​ជានា​រី​បេក្ខភាពប្រធានាធិបតី​អាមេរិកមកពីគណបក្សប្រជាធិបតេយ្យ​