UN ព្រលះ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង អូបាម៉ា​បដិ​សេធ​សំណើ

បុរីញូវយ៉កៈ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​បញ្ជាក់ពី​ការ​ថ្កោល​ទោស​របស់​អន្តរជាតិ​កាលពី​ថ្ងៃ​អាទិត្យ​ ជុំវិញ​ការ​ធ្វើតេស្ត​មីស៊ីល​បាលី​ស្ទិក (SLBM) បាញ់ពី​នាវា​មុជទឹក​របស់​កូរ៉េខាង​ជើង​ ខណៈ​ប្រធានា​ធិបតី​អាមេរិក​លោក​ បា​រ៉ាក់ អូបាម៉ា បាន​ទាត់ចោល​ការ​សុខចិត្ត​ផ្អាក​កម្ម​វិធី​នុយក្លេអ៊ែ​របស់​ខ្លួន។

ការធ្វើ​តេស្តកាល​ពីថ្ងៃ​សៅរ៍​ ដែល​ត្រូវ​បាន​ត្រួត​ពិនិត្យ​មើល​ដោយ​លោក​គីម​ ជុង​អ៊ុន​ ដោយផ្ទាល់​ គឺការ​ធ្វើ​តេស្ត​ចុងក្រោយ​នៅ​ក្នុង​វិធានកា​របង្ក​ហេតុរបស់​ក្រុង​ព្យុងយ៉ាង​ ដែលបាន​បន្តការ​បង្ក​ភាពតាន​តឹង​ទៅលើ​ឧបទ្វីប​ កូរ៉េដែល​បែក​បាក់​បន្ទាប់ពី​ការ​ធ្វើតេស្ត​នុយក្លេអ៊ែ​របស់​កូរ៉េខាងជើង​កាល​ពីខែ​មករា។

​មាន​កង្វល់​ជា​ច្រើន​កំពុង​កើន​ឡើង ដែលក្រុង​យ៉ាង​កំពុង​រៀប​ចំការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ទី ៥ នៅ​មុន​ជំនួប​នយោ​បាយ​ជា​គន្លឹះ​មួយ​នៅ​ដើម​ខែ​ក្រោយ។

​ក្រុម​ប្រឹក្សា​សន្តិសុខ បាននិយាយ​ថា​ ការបាញ់ SLBM​ នោះ គឺជា​ការរំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរមួយ​ទៅ​លើ​សេចក្តី​សម្រេច​របស់​ ​អ.ស.ប​.មាន​បំ​ណង​ទប់ស្កាត់​កិច្ច​ប្រឹងប្រែង​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាងជើង​ និង​បាន​ជំរុញ​ក្រុង​ព្យុងយ៉ាង​ឈប់​ធ្វើបង្ក​រឿងត​ទៀត។

UN ព្រលះ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង អូបាម៉ា​បដិ​សេធ​សំណើលោក​អូបាម៉ា​ ថ្លែង​ពីបញ្ហា​កូរ៉េ​ខាង​ជើង នៅឯ​ប្រ​ទេស​អាល្លឺម៉ង់​។ Afp

សមត្ថភាព​ជាក់​ស្តែង​របស់ SLBM នឹង​ធ្វើឲ្យ​ការ​គំរាម​កំហែង​វាយ​ប្រហារ​នុយ​ក្លេអ៊ែរ​ថ្មី​របស់​កូរ៉េ​ខាងជើង ឈាន​ដល់​កម្រិត​មួយថ្មី​ ដែល​នាំឲ្យ​មាន​ការដាក់​ពង្រាយ​ហួសពី​ឧបទ្វីបកូរ៉េ ​និង​មាន​សក្តានុពល​ឆ្លើយ​តប​ បើសិន​ជាមាន​ការ​វាយ​ប្រហា​​នុយក្លេ​អ៊ែរ​ណាមួយ​កើត​ឡើង​នោះ។​

លោក​គីម​ ជុង​អ៊ុន ​បានអប់អរ​ការធ្វើ​តេស្ត​នោះថា​ជា​ជោគជ័យ​យ៉ាង​ច្បាស់​ ដែល​បាន​បង្ហាញ​ឲ្យឃើញ​សមត្ថ​ភាព​របស់​ប្រទេស​នេះ​ក្នុងការ​វាយ​ប្រហារ​កូរ៉េខាង​ត្បូង ឬ​ គោល​ដៅ​នានា​របស់​អាមេរិក​នៅ​ពេល​ណាមួយ​នោះ។

ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង​ បាន​និយាយ​ថា​ មីស៊ីល​ ដែល​ត្រូវ​បាន​បាញ់ចេញ​ពី​នាវា​មុជទឹក​មួយ​គ្រឿង​នៅ​ក្នុង​សមុទ្រ​ជប៉ុន (សមុទ្រ​ខាងកើត​) ហោះ​បាន​ចម្ងាយ ៣០ គ.មនិង​បាន​បង្ហាញ​ពីការ​រីក​ចម្រើនផ្នែក​បច្ចេកវិទ្យា​យ៉ាង​ច្បាស់​ពីការ​ធ្វើ​តេស្ត​មុនៗ​នោះ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ Moon Sang-Gyun បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា​ ការ​ដាក់​ពង្រាយ​អាច​ចាប់ផ្តើម​នៅក្នុង ៣ ទៅ ៤ ឆ្នាំ​ បើសិន​ជា​ក្រុង​ព្យុងយ៉ាង​ផ្តល់​ធនធាន​គ្រប់គ្រាន់​ដល់​គម្រោងនោះ​។​

ប៉ុន្មាន​ម៉ោង​ក្រោយ​ពីតេស្ត​នោះ​ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​កូរ៉េខាង​ជើងលោក​ Ri SuYong ដែល​ថ្លែង​នៅ​ក្រុង​ញូវយ៉ក​ បាន​និយាយ​ថា​ ក្រុង​ព្យុងយ៉ាង​ មាន​ឆន្ទៈបញ្ឈប់​ការ​ធ្វើ​តេស្ត​នុយ​ក្លេអ៊ែរ បើសិន​ជា​ក្រុង​វ៉ាស៊ីនតោន​ ប្រកាស​បញ្ចប់​សម​យុទ្ធ​យោធា​រួមគ្នា​ជាមួយក្រុង​សេ​អ៊ូល​នោះ។​

សមយុទ្ធ​ប្រចាំ​ឆ្នាំ​តែងតែ​បង្ក​ភាព​តានតឹងទៅ​លើ​ឧប​ទ្វីបកូរ៉េ​ ដោយ​កូរ៉េ​ខាង​ជើង​ថ្កោល​ទោស​សម​យុទ្ធទាំង​នោះ​ថាជា​ការ​សម​យុទ្ធ​បង្ក​ហេតុ​ដើម្បី​ឈ្លាន​ពាន។​អាមេរិក​ បាន​ទាត់ចោល​ការ សុខ​ចិត្តផ្អាក​សកម្មភាព​នុយ​ក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នៅ​ក្នុង​ខែមករា​ ឆ្នាំមុន៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍