សិស្សស្រី​២​នាក់​ត្រូវ​រថភ្លើង “​ស្រូបយក​” ដូច​ផ្លេកបន្ទោរ (​មាន​វីដេអូ​)

​សិស្សស្រី ២ នាក់ ត្រូវបាន​សម្លាប់​យ៉ាង​អាណោច​អាធ​ម នៅពេល​ពួកនាង​ត្រូវបាន​រថភ្លើង​បុក​ទាំង​កម្រោល ខណៈ​ព្យាយាម​ឆ្លងកាត់​ផ្លូវ​របស់​វា ដើម្បី​ចូលរួម​ពិធីជប់លៀង​មួយ កាលពី​យប់​ម្សិលមិញ នៅក្នុង​ទីក្រុង Dehiwala ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ក្មេងស្រី​សិស្សសាលា​២​នាក់ ដែលមាន​ឈ្មោះ Sheron Sweleen និង Imeshi Yasara រស់នៅ​ភូមិ​ដាច់ដោយឡែក​ពីគ្នា Wellawatta និង Kelaniya ក្នុងប្រទេស​ស្រីលង្កា បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ​ម ក្រោយពី​ពួកនាង​ត្រូវបាន​បុក​ដោយ​រថភ្លើង​១​ខ្សែ ដែល​ធ្វើដំណើរ​ពី Maradana ទៅកាន់ Kalutara ក្នុង​ទីក្រុង Dehiwala កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ។​

​តាម​ការស៊ើបអង្កេតរ​បស់​ប៉ូលីស​, ក្មេងស្រី​ទាំងពីរ​ដែលមាន​អាយុ ១៩ ឆ្នាំ ដូចគ្នា​ខាងលើនេះ ត្រូវបាន​ចោទប្រកាន់ថា បាន​ឆ្លងកាត់​ផ្លូវ​ប្រញាប់ប្រញាល់​ពេក ខណៈ​រថភ្លើង​ចូល​កៀក​, ដើម្បី​ចូលរួម​ពិធីជប់លៀង​នៅ​ឆ្នេរសមុទ្រ ដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ទីក្រុង Dehiwala, និង​នៅពេលនោះ ពួកនាង​ត្រូវបាន​រថភ្លើង “​ស្រូបយក​” ដោយ​ផ្លេកបន្ទោរ​តែម្តង ៕​

សិស្សស្រី​២​នាក់​ត្រូវ​រថភ្លើង “​ស្រូបយក​” ដូច​ផ្លេកបន្ទោរ (​មាន​វីដេអូ​)Imeshi Yasara


សិស្សស្រី​២​នាក់​ត្រូវ​រថភ្លើង “​ស្រូបយក​” ដូច​ផ្លេកបន្ទោរ (​មាន​វីដេអូ​)Sheron Sweleen