ទូរសព្ទ​តម្លៃ​ថោក ​សមត្ថភាព​ខ្លាំង​ បង្ហាញ​ខ្លួន​មួយ​ទៀត​ហើយ​!

ក្រុមហ៊ុន​ Huawei បាន​​បង្ហាញ​ Honor 5C ជា​ទូរសព្ទ​ធន់​មធ្យម​​​​​​មួយ​ម៉ូដែល​​ទៀត​​​​ ដែល​​​​បំពាក់​ដោយ​ចំណុច​ពិសេសៗ​ជា​ច្រើន​មិន​ចាញ់​ស្មាតហ្វូន​កំពូល។

 

ទូរសព្ទ​តម្លៃ​ថោក ​សមត្ថភាព​ខ្លាំង​ បង្ហាញ​ខ្លួន​មួយ​ទៀត​ហើយ​!

 

​​Honor 5C ជា​ទូរសព្ទ​អេក្រង់​ ៥,២​អ៊ីញ​ ​ប្រភេទ​ LCD អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ Chip Kirin 650 ដែល​​បំពាក់​​ GPU ម៉ូដែល​ Mali-T830 រួម​ជា​មួយ​ RAM ទំហំ​ ២GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១៦GB អាច​បន្ថែម microSD Card ​​បាន។

 

ទូរសព្ទ​នេះ​ក៏​​បំពាក់​បច្ចេកវិទ្យា​ចុង​ក្រោយ​ពិសេសៗ​មួយ​ចំនួន​ដូច​ជា​ មុខងារ​ស្កេន​ក្រយៅ​ដៃ, ប្រើ​ស៊ីម​​ពីរ និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ Marshmallow។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​កាមេរ៉ា​​ខាង​ក្រោយ​ទំហំ​ ១៣MP ​និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ ៨MP រួម​ជា​មួយ​នឹង​ថ្ម​ដែល​មាន​ថាមពល​ ៣០០០mAh។

 

ទូរសព្ទ​តម្លៃ​ថោក ​សមត្ថភាព​ខ្លាំង​ បង្ហាញ​ខ្លួន​មួយ​ទៀត​ហើយ​!

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា​ទូរសព្ទ​នេះ​មាន​ដាក់​លក់​ជា​ពីរ​ម៉ូដែល​ផ្សេង​គ្នា​ ដោយ​ម៉ូដែល​ 3G តម្លៃ​ ៨៩៩​យ័ន​ (ប្រមាណ​១៤០​ដុល្លារ) និង​ម៉ូដែល​ 4G តម្លៃ​ ៩៩៩​យ័ន​ (ប្រមាណ​១៥៥​ដុល្លារ)៕

 

ចុច​អាន៖ មុន​ទិញ​ទូរសព្ទ​ស៊ីម​ពីរ​ប្រើ គិត​មើល​គុណ​វិបត្តិ​ទាំង​នេះ​សិន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AndroidAuthority​​​​