Hummels ប្រកាស​​ចង់​ចេញ​ពី Dortmund ទៅ Bayern Munich

Mats Hummels បាន​បង្ក​ភាពភ្ញាក់​ផ្អើល ដោយ​​ប្រកាស​ថា​ខ្លួន​ចង់​ចាកចេញ​ពី​​ Dortmund ទៅ​ចូលរួមជាមួយ​ក្រុម​គូ​ប្រជែង​ដ៏​ធំ​នៅ Bundesliga គឺ Bayern Munich ដែល​ជា​ទ្រនំ​ចាស់​របស់​ខ្លួន នៅ​រដូវ​កាល​ក្រោយ​។

 Hummels ប្រកាស​​ចង់​ចេញ​ពី Dortmund ទៅ Bayern Munich

Mats Hummels កាលលេងឲ្យBayern Munich

 

កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​៨​ឆ្នាំ​ជាមួយ Dortmund មាន​កុងត្រា​ចាស់​សល់​តែ​១ឆ្នាំទៀត​ប៉ុណ្ណោះ​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្លឹប បញ្ជាក់​ថា Dortmund នឹង​អនុញ្ញាត​ឲ្យ Hummels ចាកចេញ តែ​ភាគី​ខាង Bayern ត្រូវ​តែ​ដាក់​សំណើ​ចរចា​ថ្លៃ​ជា​មុន​សិន។

 

ប្រធាន​ក្រុម Borussia Dortmund រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​ចុងក្រោយ​បំផុត​ដែល​ផ្ទេរ​ទៅ Bayern បន្ទាប់​ពី Robert Lewandowski និង Mario Gotze។

 

៨ឆ្នាំ​នៅ​ទឹកដី Westfalenstadion ខ្សែ​ការពារ​ Hummels បាន​រួម​ចំណែក​ជួយ​ក្លឹប​ឈ្នះ Bundesliga ២ដង ក្រោយ​ខ្ចី​ជើង​ពី Bayern Munich ក្នុង​ឆ្នាំ២០០៨ ហើយ​ផ្ទេរ​ទៅ​ Dortmund ជា​ផ្លូវការ​ក្នុង​តម្លៃ ៤លានផោន​។ យ៉ាង​ណា​ក៏​ដោយ ​ពេល​នេះកីឡាករ​ដែល​ហាត់​នៅ Bayern តាំង​ពី​កុមារភាព ចង់​វិល​ទៅ​ក្លឹបចាស់​របស់​គេ​វិញ​៕

 

Hummels ប្រកាស​​ចង់​ចេញ​ពី Dortmund ទៅ Bayern Munich

 

Hummels ប្រកាស​​ចង់​ចេញ​ពី Dortmund ទៅ Bayern Munich

 

Hummels ប្រកាស​​ចង់​ចេញ​ពី Dortmund ទៅ Bayern Munich

 

 

ចុចអាន៖ Hummels មិនទាន់​ហ៊ានសម្រេច​ពី​អនាគត​នៅ Dortmund

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail