ដឹង​អត់​ថា​ Messi តម​អាហារ​អ្វី​​ខ្លះ ដើម្បី​ឲ្យ​លេង​បាល់​ខ្លាំង?

វេជ្ជបណ្ឌិត​សញ្ជាតិ​អ៊ីតាលី​ Giuliano Poser ​​ដែល​ជា​អ្នក​ទទួល​បន្ទុក​របប​អាហារ​​ផ្ទាល់​ខ្លួន​របស់​ Lionel Messi បាន​បង្ហើប​ប្រាប់​ពី​ប្រភេទ​អាហារ ដែល​តារា​ឆ្នើម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ បាន​​តម ឬ​កាត់​បន្ថយ​ ដើម្បី​ឲ្យ​លេង​បាល់​ទាត់​កាន់​តែ​ខ្លាំង។

 

ដឹង​អត់​ថា​ Messi តម​អាហារ​អ្វី​​ខ្លះ ដើម្បី​ឲ្យ​លេង​បាល់​ខ្លាំង?

 

Dr Poser ​បាន​ប្រាប់​ដល់​​កាសែត​ Mundo Deportivo កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ថា ដើម្បី​ឲ្យ​ Messi ​មាន​កាយសម្បទា​ល្អ និង​មាន​ទម្រង់​លេង​ល្អ លោក​តម្រូវ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ តម​​ប្រភេទ​អាហារ​​ដែល​មាន​រស​ជាតិ​ផ្អែមៗ​ដូច​ជា បង្អែម នំប៉័ង ឬ​ភីហ្សា​…ជា​ដើម។ ជា​នោះ​ទៀត​ លោក​ក៏​តម្រូវ​ឲ្យ​កីឡាករ​វ័យ​​២៨​ឆ្នាំ​រូប​នេះ ​​ជៀស​ឆ្ងាយ​ពី​ផលិត​ផល​ស្រូវ​សាលី ព្រោះ​​បច្ចុប្បន្ន​ពិបាក​រក​ស្រូវ​សាលី​សុទ្ធ​ណាស់ និង​ចុង​ក្រោយ​គេ​គឺ ​កាន់​បន្ថយ​ការ​ញាំ​សាច់​ច្រើន​ពេក។

 

ដឹង​អត់​ថា​ Messi តម​អាហារ​អ្វី​​ខ្លះ ដើម្បី​ឲ្យ​លេង​បាល់​ខ្លាំង?

 

ផ្ទុយ​ទៅ​វិញ ប្រភេទ​អាហារ​៥​ប្រភេទ ដែល​​លោក​តម្រូវ​ឲ្យ​ Messi ​បរិភោគ​ជា​ប្រចាំ​​ថ្ងៃ​​ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​នោះ​គឺ​មាន៖ ញាំ​ទឹក​ឲ្យ​បាន​ច្រើន ប្រេង​អូ​លីវ​ដែល​មាន​គុណ​ភាព​ល្អ គ្រាប់​ធញ្ញជាតិ ​ផ្លែឈើ​ស្រស់ៗ និង​ញាំ​បន្លែ​ឲ្យ​បាន​ច្រើន។

 

ដឹង​អត់​ថា​ Messi តម​អាហារ​អ្វី​​ខ្លះ ដើម្បី​ឲ្យ​លេង​បាល់​ខ្លាំង?

 

អ្នក​ជំនាញ​ផ្នែក​របប​អាហារ​ Dr Poser បាន​​ទៅ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ Messi តាំង​ពី​​ទើប​ចប់​ World Cup 2014 ​ហើយ​មក​ទល់​ពេល​នេះ​ លោក​បាន​ជួយ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ FC Barcelona ​រូប​នេះ​​ ចុះ​ទម្ងន់​​៣​គីឡូ ​ប៉ុន្តែ​​បើ​គិត​តាំង​ពី​ពេល​នោះ​មក ម្ចាស់​ពាន​ FIFA Ballon d’Or ៥​សម័យ​កាល​រូប​នេះ មាន​ទម្រង់​​លេង​ល្អ​ណាស់ ដោយ​​១០២​ប្រកួត ស៊ុត​បាន​៩៨​គ្រាប់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail