គណៈរដ្ឋ​មន្ត្រី​សម្រេច​​ដក​យក​​​កីឡដ្ឋាន​ខេត្ត​កំពត​ពី​ក្រុម​ហ៊ុនឯកជនវិញ

គណៈ​រដ្ឋមន្ត្រី​បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​ ដក​យក​ដី​​កីឡដ្ឋាន​ខេត្ត​កំពត​ពី​ក្រុមហ៊ុន​ SVR Group, Co.ltd ប្រគល់​មក​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ វិញ​សម្រាប់​ប្រើ​ប្រាស់​និង​អភិវឌ្ឍ។

​​​​​​​​​​​​​​​

ដោយ​មើល​ឃើញ​ថា​ ក្រុម​ហ៊ុន​មិន​បាន​អនុវត្ត ត្រឹម​ត្រូវ​តាម​ស្តង់​ដា​​បទដ្ឋាន​បច្ចេកទេស​សំណង់​ រាជ​រដ្ឋាភិបាល​ បាន​ឯកភាព​ជា​គោលការណ៍​ តាម​សំណើ​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដក​ហូត​យក​ទី​លាន​កីឡា​បាល់​ទាត់​ទំហំ ៣២.៥០០ម៉ែត្រ​ការ៉េ មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ដោយ​រក្សា​ជា​កីឡដ្ឋាន​របស់​ខេត្ត​កំពត​វិញ។

 

ក្រុមហ៊ុន​ SRV Group, Co.ltd បាន​គ្រប់​គ្រង​ដី​ពហុ​កីឡដ្ឋាន​ខេត្ត​ កំពត​ តាំង​ឆាំ្ន ២០០៧ ទើប​តែ​ពេល​នេះ រាជរដ្ឋាភិបាល សម្រេច​ដក​យក​ដី​ទីលាន​កីឡា​ខេត្ត​កំពត​ មក​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ​វិញ ។

 

គណៈរដ្ឋ​មន្ត្រី​សម្រេច​​ដក​យក​​​កីឡដ្ឋាន​ខេត្ត​កំពត​ពី​ក្រុម​ហ៊ុនឯកជនវិញ

 

អត្ថបទ: មួន សុគន្ធតារា​​​​​​
ប្រភព៖ អគ្គនាយកដ្ឋាន​កីឡា​