​ Leo Cup Division B ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​រក​ឃើញ ៨​ក្រុម​ហើយ

​​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​ Leo Cup 2016 Division B ​​​វគ្គ​ជម្រុះ​បាន​បញ្ចប់​ចំនួន ៤​​មណ្ឌល​ហើយ​ដោយ​បាន​​រក​ឃើញ​ជើង​ខ្លាំង​ចំនួន ៨​ក្រុម​​​​ ដើម្បី​ត្រៀម​​ប្រកួត​​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ចន្លោះ​ពី​ថ្ងៃ​ទី១២ ដល់​ ១៤ ខែ​​មិថុនា ឆ្នាំ​២០១៦ និង​​​នៅ​សល់​តែ​២​ក្រុម​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ស្វែង​រក​នៅ​ខេត្ត​សៀមរាប។

 

​ក្រុម​ទាំង​៨​​​គឺ​លេខ ១​និង​លេខ​ ២​នៅ​តាម​មណ្ឌល​ទាំង​ ៤​​រួម​មាន៖
-​មណ្ឌល​ខេត្ត​បាត់​ដំបង៖ លេខ​១​ក្រុម​យុវជន​បាត់​ដំបង និង​​លេខ២​​​​បាន​ទៅ​ក្រុម​​មក​​ពី​ខេត្ត​ប៉ៃលិន​។ ក្រុម​​យុវជន​បាត់​ដំបង​ ​​ជា​ជើង​​ឯក​​នៃ​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​​ Leo Cup 2016 ​​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ​ B ( Division B ) ​​ប្រចាំ​មណ្ឌល​បាត់​ដំបង​​​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​២០១៦ ​បន្ទាប់​​ពី​បំបាក់​ក្រុម​​ខេត្ត​ប៉ៃលិន​៣-០​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

​ Leo Cup Division B ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​រក​ឃើញ ៨​ក្រុម​ហើយ

ក្រុម​យុវជន​បាត់​ដំបង​ទទួល​រង្វាន់

 

​-មណ្ឌល​ខេត្ត​កំពង់​ចាម៖ លេខ​​១​ ​ក្រុម​កីឡា​បាល់ទះ​ខ្មែរ​​សាមគ្គី​​​ និង​​លេខ​២​ ​​ក្រុម​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម។ ការ​ប្រកួត​បាល់ទះ​​ពាន​រង្វាន់ Leo Cup 2016 ​​Division B ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ចាម ក្រុម​កីឡា​បាល់ទះ​ខ្មែរ​​សាមគ្គី​​​​​​​បំបាក់​​ក្រុម​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ៣-០ ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​​២០១៦ នៅ​សាលា​ខេត្ត​កំពង់​ចាម ​​​។

 

 ​ Leo Cup Division B ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​រក​ឃើញ ៨​ក្រុម​ហើយកីឡា​បាល់ទះ​ខ្មែរ​​សាមគ្គី លើក​ពាន​នៅ​មណ្ឌល​កំពង់​ចាម​

 

- មណ្ឌល​​ខេត្ត​ព្រះសីហនុ៖ លេខ​១​បាន​ទៅ​ កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ ​​និង​លេខ ២​បាន​ក្រុម​​ Agual Family Resort ។ ក្រុម​ កង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​ជា​ម្ចាស់​ឯក​ពាន​រង្វាន់​ បាល់ទះ​ Leo Cup 2016 Division B​ ប្រចាំ​ខេត្ត​ព្រះសីហនុ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​​ Agual Family Resort ​ក្នុង​វគ្គ​ផ្ដាច់​​ព្រ័ត្រ​៣-០ ។

 

 ​ Leo Cup Division B ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​រក​ឃើញ ៨​ក្រុម​ហើយកង​ពល​តូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ ​លើក​ពាន​នៅ​មណ្ឌល​ព្រះសីហនុ​

 

-មណ្ឌល​ភ្នំពេញ៖ ក្រុម​​យុវជន​ភ្នំពេញ​​ថ្មី​​​លេខ១​ ​ហើយ​លេខ​២​បាន​ទៅ​​ក្រុម ​យុវជន​វិទ្យាស្ថាន​​អប់រំ​កាយ និង​កីឡា។ ក្រុម​​យុវជន​ភ្នំពេញ​​ថ្មី​​បាន​ក្លាយ​ជា​​ជើង​ឯក​ពាន​រង្វាន់​បាល់ទះ​ Leo Cup 2016 Division B ​ប្រចាំ​មណ្ឌល​ភ្នំពេញ​​បន្ទាប់​ពី​បំបាក់​ក្រុម​យុវជន​វិទ្យាស្ថាន​​អប់រំ​ កាយ និង​កីឡា​៣-០​ ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ល្ងាច​​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

 ​ Leo Cup Division B ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​រក​ឃើញ ៨​ក្រុម​ហើយក្រុម​​យុវជន​ភ្នំពេញ​​ថ្មី​​​លេខ១ ​លើ​ក​ពាន​នៅ​ភ្នំពេញ​

 

​ចំណែក​មណ្ឌល​ទី​៥ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត ​សៀមរាប នឹង​ត្រូវ​ប្រកួត​​ចន្លោះ​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​២២ ខែ​ឧសភា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​៕

 

– ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ប្រកួត​ Leo Cup 2016 សូម​ចូល​ទៅ​កាន់  http://www.leocupvolleyball.com/

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​