Pique៖ កាល​ណា​ Barca មិន​លើក​ពាន​ក្នុង​លីគ​ ​វា​ស្មើ​នឹង​​ការ​បរាជ័យ

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ FC Barcelona ​​សង្ឃឹម​ថា​ក្រុម​អ្នក​មាន​បុណ្យ​របស់​ខ្លួន​ នឹង​អាច​លើក​ពាន​ La Liga និង​ Copa del Rey ​បាន​រដូវ​កាល​នេះ​ បន្ទាប់​ពី​ធ្លាក់​ចេញ​ពី​ UEFA Champions League​ ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ យល់​ថា​រដូវ​កាល​នេះ​ នឹង​ចាត់​ទុក​ជា​រដូវ​កាល​ដ៏​បរាជ័យ​​មួយ បើ​ភ្លាត់​អត់​បាន​លើក​ពាន​ក្នុង​លីគ​ទៀត។

 

Pique៖ កាល​ណា​ Barca មិន​លើក​ពាន​ក្នុង​លីគ​ ​វា​ស្មើ​នឹង​​ការ​បរាជ័យ

 

“កាល​ណា​ Barcelona ​​មិន​ឈ្នះ​ពាន​ក្នុង​លីគ​ វា​ចាត់​ទុក​​ជា​ការ​បរាជ័យ​មួយ។ យើង​មាន​ចំណុច​ខ្លាំង និង​ចំណុច​​ខ្សោយ​នៅ​រដូវ​កាល​នេះ​ ប៉ុន្តែ​យើង​ត្រូវ​តែ​​​ខិត​ខំ​​បន្ត​ដើរ​ទៅ​មុខ​ជានិច្ច។ យើង​នៅ​មាន​ឱកាស​លើក​ពាន​ La Liga និង Copa del Rey ​ដែល​ត្រូវ​តែ​ប្រយុទ្ធ​យក​ឲ្យ​បាន”។ កីឡាករ​វ័យ​​២៩​ឆ្នាំ បាន​លើក​ឡើង។

 

La Liga នៅ​សល់​​៣​ប្រកួត​នឹង​បញ្ចប់​រដូវ​កាល​ហើយ ​ហើយ​​ Barca នឹង​អាច​​លើក​ពាន​ បើ​អាច​ឈ្នះ​ទាំង​៣​ប្រកួត​នេះ។ រីឯ​ពាន​រង្វាន់ Copa del Rey ​ក្រុម​អ្នក​​មាន​បុណ្យ នឹង​ប៉ះ​ Sevilla ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី​២៣ ខែ​ឧសភា៕

 

តើ​ប្រិយ​មិត្ត​គិត​ថា Barca អាច​លើក​ពាន​ក្នុង​ស្រុក​នេះ​ទាំង​២​បាន​ដែរ​ទេ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ marca