Jack Ma ចង់​ទិញ​ក្លឹប AC Milan របស់​អ៊ីតាលី

លោក Jack Ma ត្រូវ​​គេ​រាយការណ៍​មក​ថា​បាន​ទាក់ទង​ទិញ​ក្លឹប​ធំ AC Milan ដែល​ធ្លាប់​ជា​ក្លឹប​ខ្លាំង​បំផុត​មួយ​របស់​អ៊ីតាលី។

 

 Jack Ma ចង់​ទិញ​ក្លឹប AC Milan របស់​អ៊ីតាលី

AC Milan នៅសម័យកាលដ៏ខ្លាំងបំផុត

 

 

មហា​សេដ្ឋី​ចិន​ប្រាក់​ខ្ទង់​ពាន់​លាន​ដុល្លារ​បាន​ចាប់អារម្មណ៍​លើ​ការ​បោះ​ទុន ក្នុង​វិស័យ​បាល់ទាត់​បន្ទាប់​ពី​ជោគ​ជ័យ លើ​ការងារ​ជំនួញ​ក្រុមហ៊ុន​លក់​ទំនិញ​បន្តរបស់​ខ្លួន​ឈ្មោះ Alibaba ដែល​ក្រុមហ៊ុន​របស់​គាត់​រក​ចំណូលបាន​ច្រើន​ជាង​ក្រុមហ៊ុន Amazon និងeBay របស់​អាមេរិក​ទៅ​ទៀត​។

 

Ma ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​២២,៥ពាន់​លាន​ដុល្លារ គឺជា​បុគ្គល​១​រូប​ក្នុង​ចំណោម​មនុស្ស​៣០នាក់​ដែល​គេ​ចាត់​ទុក​ថា មាន​បំផុត​ក្នុង​ពិភពលោក។ មុន​ការ​ចង់​ទិញ​ក្លឹប AC Milan បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ បាន​ទិញ​ហ៊ុន ចំនួន ៤០% ពី​ក្លឹប​យក្ស​របស់​ចិន Guangzhou Evergrande ដែល​ជា​ក្លឹប​ក្នុង​ស្រុក​កំណើត​របស់​គាត់​នៅ​ទីក្រុង​ Hangzhou៕

 

Jack Ma ចង់​ទិញ​ក្លឹប AC Milan របស់​អ៊ីតាលី

 

Jack Ma ចង់​ទិញ​ក្លឹប AC Milan របស់​អ៊ីតាលី

 

Jack Ma ចង់​ទិញ​ក្លឹប AC Milan របស់​អ៊ីតាលី

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun